Zimbabwe កំណត់ពេលវេលានៃពិធីទទួលដំណែងរបស់ប្រធានាធិបតីថ្មី

(VOVWORLD) - ក្នុងកាលៈទេសៈ ខឿននយោបាយ Zimbabwe នៅប្រព្រឹត្តទៅដ៏ស្មុគស្មាញ នាថ្ងៃទី ២១ វិច្ឆិកា គណៈបក្ស  ZANU-PF កាន់អំណាចនៅ Zimbabwe បានជូនដំណឹងថា៖ អតីតអនុប្រធានាធិបតី លោក Emmerson Mnangagwa បានមកដល់រដ្ឋធានី  Harare ហើយបានជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលនិងគណៈបក្សកាន់អំណាច មុនពេលពិធីទទួលដំណែងជាប្រធានាធិបតីដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ វិច្ឆិកា ខាងមុខ។ 
Zimbabwe កំណត់ពេលវេលានៃពិធីទទួលដំណែងរបស់ប្រធានាធិបតីថ្មី - ảnh 1 Zimbabwe កំណត់ពេលវេលានៃពិធីទទួលដំណែងរបស់ប្រធានាធិបតីថ្មី

(VOVworld) – ក្នុងកាលៈទេសៈ ខឿននយោបាយ Zimbabwe នៅប្រព្រឹត្តទៅដ៏ស្មុគស្មាញ នាថ្ងៃទី ២១ វិច្ឆិកា គណៈបក្ស  ZANU-PF កាន់អំណាចនៅ Zimbabwe បានជូនដំណឹងថា៖ អតីតអនុប្រធានាធិបតី លោក Emmerson Mnangagwa បានមកដល់រដ្ឋធានី  Harare ហើយបានជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលនិងគណៈបក្សកាន់អំណាច មុនពេលពិធីទទួលដំណែងជាប្រធានាធិបតីដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ វិច្ឆិកា ខាងមុខ។ លោក Emmerson Mnangagwa នឹងអនុវត្តអាណត្តិនៅសេសសល់របស់អតីត ប្រធានាធិបតី Zimbabwe លោក Robert Mugabe ដល់ពេលណារៀបចំការបោះឆ្នោតសកល តាមផែនការនាខែកញ្ញាឆ្នាំ ២០១៨ ខាងមុខ។ មុននេះ នាថ្ងៃទី ២១ វិច្ឆិកា លោក Robert Mugabe អាយុ ៩៣ ឆ្នាំ បានប្រកាសចាកចេញពីដំណែងប្រធានាធិបតី Zimbabwe បន្ទាប់ពី រដ្ឋសភានៃប្រទេសនេះចាប់ផ្តើមដំណើរកំណត់ទោសចំពោះលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ