កងកម្លាំងគាំទ្ររដ្ឋាភិបាលលីប៊ីវាយប្រហារចូលក្នុងកំពែង Sirte របស់ IS

កងកម្លាំងគាំទ្ររដ្ឋាភិបាលលីប៊ីវាយប្រហារចូលក្នុងកំពែង Sirte របស់ IS - ảnh 1
កងកម្លាំងស្មោះត្រង់ជាមួយរដ្ឋាភិបាលចម្រុះជាតិលីប៊ី (រូបថត៖AFP/TTXVN)

(VOVworld) - កងកម្លាំងស្មោះត្រង់ជាមួយរដ្ឋាភិបាលចម្រុះជាតិលីប៊ី (GNA)
នាថ្ងៃទី២ សីហា បានវាយប្រហារចូលក្នុងកំពែង Sirte របស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម
 (IS) ស្វ័យប្រកាស ក្រោយពីពេលការវាយប្រហារតាមជើងអាកាសដំបូងរបស់កង
ទ័ពអាមេរិកតម្រង់ទៅលើមូលដ្ឋានរបស់ IS នៅទីក្រុងនេះ។កងកម្លាំងរដ្ឋាភិបាល
បានដណ្ដើមយកការគ្រប់គ្រងទាំងស្រុងខ័ណ្ឌកAl-Dollar នៅកណ្ដាលទីក្រុងនេះ។
មុននោះ នាថ្ងៃទី១ សីហា យន្តហោះចម្បាំងរបស់អាមេរិកបានចាប់ផ្ដើមយុទ្ធ
នាការវាយប្រហារទៅលើមូលដ្ឋានរបស់ IS នៅ Sirte តាមសំណើររបស់រដ្ឋាភិបាល
ចម្រុះជាតិលីប៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ