កងកម្លាំងចម្រុះស៊ីរីសម្លាប់មេដឹកនាំ IS មួយនាក់

(VOVWORLD) - កងកម្លាំងចម្រុះអន្តរជាតិដែលដឹកនាំដោយអាមេរិក កាលពីថ្ងៃទី ២ ខែធ្នូបានសម្លាប់មេដឹកនាំជាន់ខ្ពស់នៃអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) Abu al-Umarayn ។
កងកម្លាំងចម្រុះស៊ីរីសម្លាប់មេដឹកនាំ IS មួយនាក់ - ảnh 1 ពលរដ្អអាមេរិក លោក Kassig ត្រូវបានអង្គការ IS ប្រហារជីវិតនៅ ខែវិច្ឆិកា ឆ្នាំ ២០១៤

ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យកងកម្លាំងចម្រុះលោក Sean Ryan បានឲ្យដឹងថា Abu al-Umarayn ត្រូវបានគេស្លាប់ហើយនឹងផ្តល់ព័ត៌មានបន្ថែមទៀតបន្ទាប់ពីការវាយតម្លៃយ៉ាងពេញលេញផងដែរ។ គួរបញ្ជាក់ថាមុខសញ្ញារូបនេះបានផ្តល់សេចក្តីណែនាំ និងបង្កការគំរាមកំហែងដល់កងកម្លាំងចម្រុះក៏ដូចជាពាក់ព័ន្ធនឹងការសំលាប់ប្រជាជនអាមេរិកលោក Kassig និងអ្នកទោសមួយចំនួនទៀតផង។ លោក Kassig ត្រូវបាន អង្គការ IS ចាប់ពង្រត់នៅឯប្រទេសស៊ីរី នាឆ្នាំ ២០១៣ ហើយត្រូវបានគេប្រហារជីវិតនៅ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ នេះគឺជាលើកដំបូង ដែលកងកម្លាំងចម្រុះបានជូនដំណឹងពីការសម្លាប់មេដឹកនាំ IS ដែលពាក់ព័ន្ធទៅនឹងការស្លាប់របស់ពលរដ្ឋ Kassig ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ