កងទ័ព Gambia ទន្ទ្រានកាន់កាប់ទីស្នាកការនៃគណៈបក្សរៀបចំការបោះឆ្នោត


កងទ័ព Gambia ទន្ទ្រានកាន់កាប់ទីស្នាកការនៃគណៈបក្សរៀបចំការបោះឆ្នោត - ảnh 1
កងទ័ព Gambia ទន្ទ្រានកាន់កាប់ទីស្នាកការនៃគណៈបក្សរៀបចំការបោះឆ្នោត (VNA)

(VOVworld) – ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ (IEC) របស់
Gambia លោក Alieu Momarr Njai បានឲ្យដឹងថា៖ នាព្រឹកថ្ងៃទី ១៣ ធ្នូ កំលាំង
សន្តិសុខនៃប្រទេសនេះបានឈានចូលទីស្តីការ IEC ហើយស្នើរឲ្យលោកចាកចេញ
ពីអាគារ ព្រមទាំង ហាមឃាត់រាល់បុគ្គលិកផ្សេងៗទៀតឈានចូលអាគារ ផងដែរ។
 ព្រឹត្តិការណ៍បានកើតមានឡើងបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតប្រធា នាធិបតី
 នាថ្ងៃទី ១ ធ្នូ បានសឲ្យឃើញថា៖ បេក្ខជន Adama Barrow ដណ្តើម បានជ័យជំនះ
ទៅលើប្រធានាធិបតីកាន់អំណាច លោក Yahya Jammeh។ ប៉ុន្តែ លោក Yahya
Jammeh មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតពោលខាងលើ នៅឡើយ។ តាម
លោកថា៖ ការធ្វើស៊ើបអង្គេតបានឲ្យដឹងថា៖ អ្នកបោះឆ្នោតជា ច្រើនបានមិន
អាចបោះឆ្នោត ដោយហេតុនេះ  Gambia គប្បីរៀបចំការបោះឆ្នោត ថ្មីមួយ។ លោក
ក៏បានព្រមានដែរថា៖ នឹងមិនអត់ឱនសំរាប់ការធ្វើបាតុកម្មណា មួយដែលប្រឆាំង
សេចក្តីសម្រេចពោលខាងលើ។ ចំពោះមុខព្រឹត្តិការណ៍នៅ Gambia បច្ចុប្បន្ន អ្នក
ប្រមុខនៃបណ្ដាប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិចបាន ទៅបំពេញទស្សន
កិច្ចនៅ Gambia នាថ្ងៃទី ១៣ ធ្នូ ដើម្បីបញ្ចុះបណ្ចូលប្រធានាធិ បតី Yahya Jammeh
 ទទួលស្គាល់បរាជ័យរបស់ខ្លួនក្នុងការបោះឆ្នោតកន្លងទៅ។ រីឯ ឯកអគ្គរដ្ឋទូត
អាមេរិកប្រចាំនៅ Gambia លោកស្រី Samantha Power  បាន វាយតំលៃថា៖
ស្ថានភាពនៅប្រទេសអាហ្វិ្រកខាងលិចនេះកំពុងក្លាយទៅជាគ្រោះ ថ្នាក់ក្នុង
ពេលដែលឧត្តមសេនីយ៍មួយចំនួនបានឈរនៅខាងភាគីរបស់ប្រធានាធិបតី
 កាន់អំណាច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ