កងទ័ពកូរ៉េខាងត្បូងថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ

កងទ័ពកូរ៉េខាងត្បូងថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ - ảnh 1
ទូរទស្សន៍កូរ៉េខាងត្បូងផ្សាយព័ត៌មានអំពីការសាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េនាថ្ងៃទី២០ តុលា (រូបថត៖AFP/TTXVN)

(VOVworld) - ក្រុមប្រឹក្សាអគ្គសេនាធិការសម្ព័ន្ធយោធាកូរ៉េខាងត្បូង (JCS) នា
ថ្ងៃទី២០ តុលា​បានថ្កោលទោសការបាញ់បង្ហោះកាំជ្រួចមិនសម្រេចជោគជ័យដែល
ត្រូវបានចាត់ទុកជាកាំជ្រួចរយៈចម្ងាយមធ្យមប្រភេទ Musudan របស់ស.ប.បកូរ៉េ
មុននោះនាថ្ងៃដដែល។សេចក្ដីថ្លែងការណ៍របស់ JCS លើកច្បាស់ថា កូរ៉េខាងត្បូង
ថ្កោលទោសយ៉ាងខ្លាំងក្លាអំពើបង្ករឿងហេតុជាបន្តបន្ទាប់របស់ស.ប.បកូរ៉េ ព្រម
ទាំងអះអាងថា​សេអ៊ូលត្រៀមខ្លួនជាស្រេចទប់ទល់នឹងអំពើបង្ករឿងហេតុណាក៏
ដោយរបស់ព្យុងយ៉ាង។មុននោះ JCS និងបញ្ជាការដ្ឋានយុទ្ធសាស្ត្រ អាមេរិក
ប្រកាសថា ស.ប.បកូរ៉េបានបាញ់សាកល្បងកាំជ្រួចមួយគ្រាប់នាម៉ោង ៧ព្រឹកថ្ងៃ
ទី២០ តុលា តាមម៉ោងតំបន់ នៅព្រះលានយន្តហោះមួយភាគពាយ័ព្យ ប្រទេស
នេះ។ទាំងភាគីកូរ៉េខាងត្បូងនិងអាមេរិកសុទ្ធតែចាត់ទុកថា ការបាញ់សាកល្បង
នេះបានសំរេចបរាជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ