កងទ័ពជើងទឹកកូរ៉េខាងត្បូងចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពនៅទីក្រុងហូជីមិញ

(VNA) – នាវា Wang Goen របស់កងទ័ពជើងទឹកកូរ៉េខាងត្បូងបានចូលចត់នៅកំពង់ផែ
និងចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
ចាប់ពីថ្ងៃទី​ ១០ ដល់ទី ១៣ តុលា។ ក្នុងរយៈពេលស្នាក់នៅទីក្រុងហូជីមិញគណៈប្រតិភូ
កងទ័ពជើងទឹកកូរ៉េខាងត្បូងបានជួបសម្តែងការគួសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការ
ប្រជាជនទីក្រុងហូជីមិញជួបប្រស្រ័យកីឡាជាមួយសិក្ខកាមរបស់សាលារបច្ចេកទេសកង
ទ័ពជើងទឹកវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះរបស់នាវា Wang Goen ស្ថិតនៅ
ក្នុងក្របខ័ណ្ឌរាល់សកម្មភាពកិច្ចការបរទេសក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី
២០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម​និងកូរ៉េខាងត្បូង និងរួមចំណែកបង្កើន
ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការការយល់ដឹងនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក
រវាងវៀតណាម-កូរ៉េខាងត្បូង និយាយរួម និងកងទ័ពជើងទឹកនៃប្រទសទាំង ២ និយាយដោយឡែកឲ្យបានខ្លាំងក្លា ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ