កងទ័ពជើងទឹកប្រជាជនវៀតណាមពង្រីកតួនាទីការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រនៃមាតុប្រទេស

(VOV)_​ថ្ងៃទី៥ សីហា ​ជាទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃ​ជ័យជំនះលើកដំបូងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។ ​

          ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ឧត្តមនាវីត្រី​Dinh Gia That ​ស្នងការនយោបាយអង្គការកងទ័ពជើងទឹក​​វៀតណាម​ បានអះអាងនូវបណ្ដាមេរៀនដ៏ថ្លៃថ្លានៃ​ជ័យជំនះលើកដំបូង​របស់​កងទ័ពជើង​ទឹកវៀតណាម។ បណ្ដា​មេរៀនក្នុងអតីតកាល នៅបាន​អនុវត្ត ​ក្នុងដំណើការកសាងនិងអភិវឌ្ឍន៍ កងទ័ពជើងទឹក​វៀតណាម ជានិច្ចកាលសម្រេចភារកិច្ចគឺជាកងទ័ពប្រយុទ្ធផង​និងជា​កងទ័ពធ្វើពលកម្ម ផលិតកម្មទៀតផង។ កងទ័ពជើងទឹកវៀតណាមជានិច្ចកាលពង្រីកតួនាទីឈានទៅមុខ ធានាសន្តិសុខ ធ្វើជាទីបង្អែកសំរាប់​អ្នកនេសាទ និងកងកម្លាំងសេដ្ឋកិច្ចផ្សេងៗ។ ស្ដីពីទិសដៅធ្វើសកម្មភាពនាពេលខាងមុខនេះ ឧត្តមនាវីត្រីDinh Gia That បានអោយដឹងថា៖

          “ កងទ័ពជើងទឹកប្រជាជនបន្តកសាងអង្គទ័ពប្រកបដោយទំនើប ​ជាកងកម្លាំងស្នូលក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពដែនដីកោះសមុទ្ររបស់មាតុប្រទេស។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការងារឃោសនាសំរាប់ប្រជាជនគ្រប់ស្រទាប់ ជួយប្រជាជនយល់ថែមទៀត​អំពីសារ​សំខាន់ របស់កោះ សមុទ្រក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការពារប្រទេស សន្តិសុខជាតិ ក្នុងដំណាក់កាលនាបច្ចុប្បន្ន។ ”

រួមជាមួយនោះ កងទ័ពជើងទឹកបន្តបំពេញបន្ថែម កសាងនិងអភិវឌ្ឍន៍ យន្តការសហប្រតិបត្តិការថ្មីជំរុញ ដំណើការកសាងកងទ័ពជើងទឹកប្រជាជនវៀតណាម ប្រកបដោយទំនើប ជំរុញសកម្មភាពកិច្ចការបរទេសលើសមុទ្រ​ រួមចំណែកកសាងតំបន់សមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ការពាររឹងមាំអធិបតេយ្យភាព បូរណភាពដែនដីនៃមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ