កងទ័ពជើងទឹកវៀតណាម-កម្ពុជាធ្វើការល្បាតរួមគ្នាលើកទី៧៨
(VOVWORLD) - កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពល ខេមរភូមិន្ទ នាថ្ងៃទី ១៤ មីនា បានបញ្ចប់ការល្បាតរួមជាប្រចាំលើកទី ៧៨។ ការល្បាត រួមលើកនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៣ និង១៤ ខែមីនា ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។
នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរហ្វឹកហាត់ការស្វែងរក និងជួយសង្គ្រោះក្នុងអំឡុងពេលល្បាតរួម។ (រូបថត៖ baohaiquanvietnam.vn) |
ក្នុងដំណើរការល្បាត ភាគីទាំងពីរបានអនុវត្តន៍នីតិវិធីស្វាគមន៍គ្នារវាងនាវាកងទ័ពជើងទឹកអាស៊ាន (Hello ASEAN); ការផ្លាស់ប្តូរព័ត៌មាន; ហ្វឹកហាត់ការស្វែងរក និងជួយសង្គ្រោះ ហើយប្រើប្រាស់ក្រមប្រតិបត្តិសម្រាប់ការជួបដោយមិនបានគ្រោង ទុកនៅសមុទ្រ របស់កងទ័ពជើងទឹកបណ្ដាប្រទេសប៉ាស៊ីហ្វិកខាងលិច (CUES)។ នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ធ្វើសកម្មភាពឃោសនា និងចលនាអ្នក នេសាទនៃប្រទេសទាំងពីរ ធ្វើការនេសាទស្របតាមបទបញ្ញត្តិនៃច្បាប់ និងមិនរំលោភ បំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។
សកម្មភាពល្បាតរួមគ្នាលើកទី៧៨ រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានបញ្ចប់ដោយ ជោគជ័យ។ តាមនោះ បន្តពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ បង្កើន ការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ រួម ចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពក្នុងដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា៕