កងទ័ពជើងទឹកវៀតណាម - ម្ចាស់ការ សកម្ម​ចូលរួម​សមាហរណកម្ម​អន្តរជាតិ​អំពីការពាជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ នៅទីក្រុងហាណូយ បញ្ជាការដ្ឋានកងទ័ពជើងទឹកប្រជាជនវៀតណាមបានរៀបចំពិធីជួបសំណេះសំណាលជាមួយស្ថាប័នសារព័ត៌មានក្នុងឱកាសដើមនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩។ 

នាឆ្នាំ២០១៨កម្មាភិបាល និងយុទ្ធជនកងទ័ពប្រជាជនវៀតណាមបានបំពេញរាល់ភារកិច្ចដែលត្រូវបានមាតុភូមិប្រគល់ជូន។ ព្រមទាំង ប្រតិបត្តិការល្អនូវភារកិច្ចស្វែរក ជួយសង្គ្រោះ ព្យាបាលអ្នកនេសាទនៅដែនកោះសមុទ្រឆ្ងាយៗ។ ជាពិសេសគឺ កងទ័ពជើងទឹកវៀតណាមបានរួមចំណែករក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពនៅតាមតំបន់កោះសមុទ្រនានា ដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ។ លើវិស័យកិច្ចការបរទេស ការពារជាតិនោះ នាឆ្នាំ២០១៨ កងទ័ពជើងទឹកវៀតណាមបានពង្រឹងយ៉ាងសកម្មនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពុហភាគីជាមួយកងទ័ពជើងទឹកនៃបណ្ដាប្រទេសអាស៊ាន។ លោកឧត្តមនាវីត្រី Pham Van Luyen អនុប្រធានស្នងការនយោបាយកងទ័ពជើងទឹកវៀតណាមបានឲ្យដឹងថា៖

“នាឆ្នាំនេះកងទ័ពជើងទឹក ប្រជាជនវៀតណាម បានលើកគម្រោងត្រៀមរៀបចំ រាល់ខ្លឹមសារសម្រាប់ឆ្នាំ២០២០ នៅពេលវៀតណាមទទួលតំណែងជាប្រធានអាស៊ាន។ កងទ័ពជើងទឹកនឹងត្រៀមរៀបចំបណ្ដាកិច្ចប្រជុំជាមួយកងទ័ពជើងទឹកនៃបណ្ដាប្រទេសក្នុងតំបន់។  ក្នុងនោះ ភារកិច្ចសំខាន់បំផុតគឺអញ្ជើញកងទ័ពនៃបណ្ដាប្រទេសចូលរួមការត្រួតពលនៅដែនសមុទ្រទីក្រុង Nha Trang ខេត្ត Khanh Hoa ផងដែរ “។

ប្រតិកម្មទៅវិញ

ផ្សេងៗ