កងទ័ពថៃត្រូវបានប្រមូលផ្តុំដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់

          (VOV)_នាថ្ងៃទី ១៦ មករា អគ្គលេខាធិការគណៈកម្មាធិការបោះឆ្នោតជាតិថៃ 
លោក Puchong Nutrawong បានអោយដឹងថា៖​មិនទាន់​ជ្រើសរើស​បានបុគ្គលិកចំ នួន ១៤ម៉ឺននាក់តាមតម្រូវការ ដើម្បីបំរើ​ការបោះឆ្នោត​នៅ​ខេត្តចំនួន១៥ ភាគខាងត្បូងថៃ
ទេ ។

កងទ័ពថៃត្រូវបានប្រមូលផ្តុំដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ - ảnh 1
កងទ័ពថៃត្រូវបានប្រមូលផ្តុំដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់(TTXVN)


          តាមលោក Puchong Nutrawong បានអោយដឹងថែមទៀតថា៖​ គណៈកម្មាធិការបោះឆ្នោតបានអនុវត្តតាមមាត្រាទី២០ នៃច្បាប់បោះឆ្នោត​ដើម្បីស្នើស្ថាប័ន អង្គការរដ្ឋាភិបាលចាត់ចែងមនុស្សបំរើការបោះឆ្នោតខាងមុខនេះដែរ។

          ទន្ទឹមនឹងនោះ នៅទីក្រងបាំងកក់ ជាទីកន្លែងនឹងមានមណ្ឌលបោះ​ឆ្នោតចំនួន៦០០០ លោក Puchong Nutrawong បានអោយដឹងថា៖​នឹងស្វែងរកការជួយឧបត្ថម្ភរបស់រដ្ឋអំណាចបាំងកក ក្រសួងអប់រំ និង​យោធា ក្នុងពេលអនុវត្តភារកិច្ចបំរើការបោះឆ្នោតនេះ​។

          មុននោះ ក្នុងវេទិកាពិសេសស្ដីពីការបោះឆ្នោត ដោយរដ្ឋាភិបាលរៀបចំឡើង នាថ្ងៃទី ១៥ មករា គ្រប់ដំណាងបានឯកភាពរៀបចំការបោះឆ្នោត​សកលនាថ្ងៃទី ២ កុម្ភៈខាងមុខនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ