កងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាពង្រឹងទំនាក់ទំនងប្រពៃណី

កងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាពង្រឹងទំនាក់ទំនងប្រពៃណី - ảnh 1
រូបថតៈ​baodatviet.vn


(VOVworld)-នាថ្ងៃទី២៣កញ្ញា នៅទីស្តីការក្រសួងការពារប្រទេសវៀតណាម ឧត្តម
សេនីយ៌ឯក Truong Quang Khanh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានទទួល
ជួបសន្ទនាជាមួយគណៈប្រតិភូនៃអគ្គស្នងការ សម្ភារៈ បច្ចេកទេសនៃកងយោធពល
ខេមរៈភូមិន្ទកម្ពុជា ដឹកនាំដោយអគ្គនាយករង នាយឧត្តមសេនីយ៌ Pech Chuon  ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ឧត្តមសេនីយ៌ឯក Truong
Quang Khanh បានអបអរសាទរកម្ពុជាបានរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាល
ទី៥ប្រកបដោយជោជ័យ ព្រមទាំងអះអាងថា រដ្ឋាភិបាល កងទ័ព និង ប្រជាជន
វៀតណាមជានិច្ចកាល យកចិត្តទុកដាក់អភិវឌ្ឍន៌ទំនាក់ទំនងសាមគ្គីភាពជាមួយ
រដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជា។ លោក​ Truong Quang Khanh បានស្មើថា
នាពេលខាងមុខ ភាគីទាំងពីបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រួមចំណែកពង្រឹង
និងពង្រីកទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើរវាងកងទ័ព និងប្រជាជននៃប្រទេស
ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ