កងទ័ពនីហ្សេរីយ៉ា៖មេដឹកនាំ Boko Haram បានស្លាប់

 កងទ័ពនីហ្សេរីយ៉ា៖មេដឹកនាំ Boko Haram បានស្លាប់ - ảnh 1
មេដឹកនាំ ក្រុមឥស្លាម Boko Haram ជា Abubakar Shekau

(VOV)_កងទ័ពនីហ្សេរីយ៉ា នាថ្ងៃទី២៤ កញ្ញា បានប្រកាសជាសាធារណះថា៖មេដឹកនាំ ក្រុមឥស្លាម Boko Haram ជា Abubakar Shekau បាន​ស្លាប់។ ប៉ុន្តែ ក្នុងសេច
ក្ដី ជូនដំណឹងនេះ មិននិយាយច្បាស់ថា៖  Abubakar Shekau ត្រូវស្លាប់ពេលណាទេ។ នាឆ្នាំ ២០១៣ អាមេរិកបានព្យួររង្វាន់៧​លានដុល្លារអាមេរិក ប្រសិនបើចាប់បាន
 Abubakar Shekau ជាអ្នកដែល​បាន​វ៉ាស៊ីនតោនបញ្ចូលក្នុងបញ្ជីរាយនាម៖មុខសញ្ញា
ភេរវករទូទាំង​ពិភព​លោក។

          តាំងពីពេលធ្វើបះបោះទាមទារអោយ​​បង្កើតរដ្ឋឥស្លាម១នៅភាគខាងជើង នីហ្សេរីយ៉ានាឆ្នាំ២០០៩នោះ Boko Haram បាន​ក្លាយ​ទៅជាការគំរាមគំហែងធំបំផុត
នៅ ប្រទេសនេះ។ បណ្ដាការវាយ​ប្រហារដែលទាក់ទិនដល់ Boko Haram បានធ្វើ អោយមនុស្សចំនួន មួយ​ម៉ឺន​នាក់​ត្រូវស្លាប់និងមនុស្សរាប់ពាន់នាក់ទៀត ត្រូវចាក ចេញពីផ្ទះសំបែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ