កងទ័ពវៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការ


កងទ័ពវៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Phung Quang Thanh បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋចិន លោក Li Yuanchao (Image: VOV)

(VOVworld) – ក្នុងក្រខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី ១៦
ដល់ទី ១៨ តុលា តាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន
លោក Chang Wanquan នាព្រឹកថ្ងៃទី ១៨ តុលា គណៈប្រតិភូយោធាជាន់ខ្ពស់
របស់វៀតណាមដឹកនាំ ដោយរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Phung
Quang Thanh បានជួបសន្ទនាជាមួយអនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម
បក្សកម្មុយនិស្តចិន ឧត្តមសេនីយ៍ឯកបំរុង Fan Changlong និងទៅសាកសួរសុខ
ទុកស្ថានទូតវៀតណាមប្រចាំនៅចិន។ មុននោះ នារសៀលថ្ងៃទី ១៧ តុលា ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម
អនុប្រធានរដ្ឋចិន លោក Li Yuanchao បានអះអាងថា៖ ចិនគោរពនិងយកចិត្ត
ទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh បានអះអាង
ថា៖ ការដែល បក្សទាំង ២ រដ្ឋទាំង ២ និងប្រទេសទាំង ២ ជាពិសេគឺកង ទ័ពនៃ
ប្រទេសទាំង ២ បន្តរក្សាទំនាក់ទំនងអភិវឌ្ឍន៍ដ៏ផូផង់ស្ថិរភាពដោះស្រាយរាល់
ការខ្វែងគំនិតគឺជាភាពចាំបាច់ ជាពិសេស ក្នុងកាលៈទេសៈស្ថានភាពអន្តរជាតិ
បច្ចុប្បន្ននិងស្ថានភាពលើសមុទ្រខាងកើតមានបំរ៉ែបំរួលដ៏តានតឹងនិងស្មុគស្មាញ។ នាយឧត្តសេនីយ័ Phung Quang Thanh បានស្នើរឲ្យចិនលុបចោលការព្រមានទេសចរ
ណ៍ដើម្បីបង្កលក្ខណៈសំរាប់ប្រជាជននៃប្រទេសទាំង ២ ជួបប្រាស្រ័យទេសចរណ៍រួម
ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចបង្កើនចំណងមិត្តភាពនិងទំនុកទុកចិត្តរវាងប្រជាជននៃ
ប្រទេសទាំង ២ វៀតណាម-ចិន។ នាព្រឹកថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងការពារប្រទេស
ចិន លោក Chang Wanquan និងសមភាគីវៀតណាម លោក Phung Quang Thanh បានដំណើរការចរចារ។ ក្នុងនោះ ភាគីទាំង ២ បានឯកភាពថា៖ នាពេលខាងមុខ
ប្រទេសទាំង ២ ត្រូវបង្កើនទំនុកទុកចិត្តខាងនយោបាយ ការផ្លាស់ប្តូរគណៈប្រតិភូ
ជាន់ខ្ពស់ជំរុញការជួបប្រាស្រ័យរវាងបណ្ដាកំលាំងការពារព្រំដែនឲ្យបានខ្លាំងក្លា
ថែមទៀត ជាដើម។ រដ្ឋមន្ត្រី Phung Quang Thanh បានស្នើរឲ្យកងទ័ពនៃប្រទេសទាំង
២ ត្រូវអត់ធ្មត់ត្រួតពិនិត្យយ៉ាងម៉ត់ចត់បណ្ដាសកម្មភាពលើសមុទ្រជៀសវាង
ជំលោះនិងមិនប្រើប្រាស់អំពើហឹង្សា ឬ ការគំរាមកំហែងដោយអំពើហឹង្សាក្នុងការ
ដោះស្រាយជំលោះលើសមុទ្ររក្សាបរិយាកាសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍សេដ្ឋ
កិច្ច។ បន្ទាប់ពីការចរចារ រដ្ឋមន្ត្រីទាំង ២ រូបបានធ្វើជាកស្សិណសាក្សីពិធីចុះហត្ថលេ
ខាលើអនុស្សារណៈយោគយល់គ្នាស្តីអំពីការបង្កើតខ្សែទាក់ទងជាផ្ទាល់រវាងក្រសួង
ការពារប្រទេសរបស់វៀតណាមនិងចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ