កងទ័ពវៀតណាមផ្ដល់ជំនួយជាទឹកប្រាក់ចំនួន២១លានដុល្លារអាមេរិកសំរាប់កងទ័ពកម្ពុជា

កងទ័ពវៀតណាមផ្ដល់ជំនួយជាទឹកប្រាក់ចំនួន២១លានដុល្លារអាមេរិកសំរាប់កងទ័ពកម្ពុជា - ảnh 1
ពិធីបើកការដ្ឋានសាងសង់អគារលំនៅដ្ឋានសំរាប់កងទ័ពកម្ពុជា
ដោយក្រសួងការពារប្រទេស វៀតណាមផ្ដល់ឲ្យ


(VOVworld) - នាព្រឹកថ្ងៃទី២១ កក្កដា នៅទីស្ដីការបញ្ជាការដ្ឋានព័ត៏មាននៃកងយោធ
ពលខេមរៈភូមិ្ទកម្ពុជា នៅខេត្តកណ្ដាល បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់
អគារលំនៅដ្ឋានសំរាប់កងទ័ព ដែលមានតំលៃសរុបគឺ១៤៧ពាន់ដុល្លារអាមេរិក ដោយ
ក្រសួងការពារប្រទេសវៀតណាមផ្ដល់ឲ្យ។តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី
ថា ក្នុងឆ្នាំ២០១៤ ក្រសួងការពារប្រទេសវៀតណាម បានផ្ដល់ជំនួយជាទឹកប្រាក់ចំនួន
២១,៦លានដុល្លាអាមេរិក សំរាប់កងយោធពលខេមរៈភូមិ្ទកម្ពុជា ក្នុងបណ្ដាវិស័យដូចជា ជួយឧបត្ថម្ភសម្ភារៈ ការបណ្ដុះបណ្ដាល និងការ ថែទាំសុខាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ