កងទ័ពវៀតណាមសកម្មតស៊ូបង្ការប្រឆាំងបទល្មើស

កងទ័ពវៀតណាមសកម្មតស៊ូបង្ការប្រឆាំងបទល្មើស - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី២៦ ឧសភា នៅរដ្ឋធានីហាណូយរបស់វៀតណាមបាន ប្រព្រឹត្តទៅសន្និសីទស្ដីអំពីការងារតស៊ូបង្ការប្រឆាំងបទល្មើស អំពើពុករលួយ ការ
រត់ពន្ធ ការលួចបន្លំពាណិជ្ជកម្មនិងខ្ជះខ្ជាយ។កាលពីបង្កើតគណៈកម្មការទទួល
បន្ទុកលេខ១៣៨៩ មក បណ្ដាស្ថាប័នស៊ើបអង្កេតព្រហ្មទណ្ឌយោធា កងទ័ពការ
ពារព្រំដែន ប៉ូលិសសមុទ្រ និងសមត្ថកិច្ចទាក់ទិននានា បានសហការចាប់ខ្លួន ដោះស្រាយបទល្មើសជាង៣ពាន់ករណី ដោយមានជនល្មើសជាង៦ពាន់នាក់។ថ្លែងមតិនៅសន្និសីទនេះ ឧត្តម សេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្រ្តីក្រសួង
ការពារប្រទេសវៀតណាម និងជាប្រធានគណៈកម្មការទទួលបន្ទុកលេខ១៣៨៩
បានស្នើរឲ្យគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តដោយដាច់ខាតថែមទៀតនូវការងារបង្ការ
ប្រឆាំងបទល្មើស អំពើពុក រលួយ ការជួញដូររត់ពន្ធ ការលួចបន្លំពាណិជ្ជកម្មនិង
ខ្ជះខ្ជាយ ព្រមទាំងជំរុញ ខ្លាំងការងារឃោសនានិងអប់រំសំរាប់ប្រជាជននៅតំបន់ អនុវត្តចលនាប្រជាជន ទាំងមូលចូលរួមការងារបង្ការប្រឆាំងបទល្មើសផងដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ