កងទ័ពស៊ូដង់វាយប្រហារកម្លាំងគាំទ្ររហ័ស

(VOVWORLD) - ជម្លោះនៅក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងម្តងទៀតក្រោយពិធីបុណ្យ Eid Al-Adha របស់ជនអ៊ីស្លាម ហើយបន្ទាប់ពីកងកម្លាំងគាំទ្ររហ័សបានប្រកាសគ្រប់គ្រងមូលដ្ឋានទ័ពបម្រុងកណ្តាលកាលពីប៉ុន្មានថ្ងៃមុន។
កងទ័ពស៊ូដង់វាយប្រហារកម្លាំងគាំទ្ររហ័ស - ảnh 1ការប្រយុទ្ធនៅស៊ូដង់នៅតែបន្ត។ រូបថត៖ Skynewsarabia

កងទ័ពស៊ូដង់កាលពីថ្ងៃទី ១ ខែកក្កដា បានវាយប្រហារទីតាំងមួយចំនួនរបស់កម្លាំងគាំទ្ររហ័សនៅភាគខាងកើតនៃរដ្ឋធានី Khartoum ដោយកាំភ្លើងធំធុនធ្ងន់។

យោងតាមអង្គការសហប្រជាជាតិ ការប្រយុទ្ធគ្នារវា ងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស អស់រយៈពេលជិត៣ខែកន្លងទៅ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរមួយ ខណៈដែលប្រជាជន ២៥ លាននាក់ក្នុងប្រទេសស៊ូដង់ ត្រូវការជំនួយមនុស្សធម៌។ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា បានបណ្តាលឲ្យប្រជាជនជិត២,៨លាននាក់ត្រូវជម្លៀសចេញពីលំនៅដ្ឋាន ដែលក្នុងនោះមនុស្សប្រហែល ៦៥០ ពាន់នាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ មន្ទីរពេទ្យក្នុងរដ្ឋធានី Khartoum និងនៅទីក្រុង Darfur នៅតែបិទទ្វារ ដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ។ ផ្នែកសុខាភិបាលនៅក្នុងទីក្រុង និងតំបន់ដែលមានគ្រោះថ្នាក់តិចជាងនេះ ក៏ទទួលរងការខ្វះខាតបុគ្គលិកពេទ្យ និងសម្ភារៈវេជ្ជសាស្រ្តយ៉ាងធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោងនិងច្រើនថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ