កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមនៅឡាវ៖ និមិត្តរូបនៃសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ

(VOVWORLD) - ថ្ងៃទី ៣០ តុលា គឺជាខួបលើកទី ៧៤ នៃទិវាប្រពៃណីរបស់កងទ័ពស្ម័គ្រចិត្ត និង អ្នកជំនាញការវៀតណាមនៅប្រទេសឡាវ (ថ្ងៃទី៣០ តុលា ឆ្នាំ១៩៤៩ - ថ្ងៃទី៣០ តុលា ឆ្នាំ២០២៣)។
កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមបានរួមចំណែកយ៉ាងធំធេង សម្រេចបានល្អនូវភារកិច្ចជួយកងទ័ព និងប្រជាជនឡាវដណ្ដើមបានជ័យជំនះទាំងស្រុង ក្នុងការតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក (១៩៤៥ - ១៩៧៥)។ ក្នុងការតស៊ូទាំងពីរនេះ មានកម្មាភិបាល យុទ្ធជនរាប់ម៉ឺននាក់ដែលជាកង ទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមបានពលីជីវិតនៅលើសមរភូមិឡាវ។ ដោយទទួលស្គាល់ការលះបង់ ពលីកម្ម និងការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមនៅឡាវ នាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានបញ្ជាក់ថា៖
“កងទ័ពនិងប្រជាជនឡាវមានការចងចាំ និងដឹងគុណជានិច្ចចំពោះពលីកម្មដ៏ខ្ពង់ខ្ពស់របស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមដើម្បីបុព្វហេតុរំដោះជាតិកាលពីមុននេះ ក៏ដូចជាការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេស ឡាវនាសព្វថ្ងៃផងដែរ”។
ជាមួយនឹងសមិទ្ធិផលដែលសម្រេចបាន កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការ យោធាវៀតណាមមិនត្រឹមតែសម្រេចប្រកបដោយជោគជ័យនូវភារកិច្ចដែលបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាមប្រគល់ជូនប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាង ធំធេងក្នុងការស្ថាបនាទំនាក់ទំនងដ៏មហិមារ ចំណងសាមគ្គីភាពពិសេស និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវ ឡាវ-វៀតណាមនាសព្វថ្ងៃ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ