កងទ័ពស៊ីរីដណ្ដើមបានទីរួមស្រុកមួយទៀតនៅខេត្ត Idlib

(VOVWORLD) - ការគ្រប់គ្រង Saraqeb បានប្រព្រឹត្តិទៅក្រោយរយៈពេល ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងស៊ីរីដណ្តើមកាន់កាប់បានទី ក្រុង  Maarat al-Numan នៅភាគខាងត្បូងនៃខេត្ត Idlib។
កងទ័ពស៊ីរីដណ្ដើមបានទីរួមស្រុកមួយទៀតនៅខេត្ត Idlib - ảnh 1កងទ័ពស៊ីរីបានដាក់ពង្រាយនៅខេត្ត Idlib ប្រទេសស៊ីរី (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ៦ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានឲ្យដឹងថា កងទ័ពស៊ីរីដណ្តើមកាន់កាប់បានទីរួមស្រុកចំនួន ៥ បន្ថែមទៀត នៅទីរួមស្រុកភាគខាងជើង នៃ ទីក្រុង Saraqeb នៃតំបន់ជនបទខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី។ តាមរយៈការដណ្ដើមកាន់កាប់បានទីកន្លែងសំខាន់ៗទាំងនេះ កងទ័ពស៊ីរីបានត្រួសត្រាយផ្លូវតភ្ជាប់ Saraqeb ជាមួយ Aleppo នៅភាគខាងជើងប្រទេសស៊ីរី។

មុននេះ កងទ័ពស៊ីរីដណ្តើមកាន់កាប់បានទីក្រុង Saraqeb ដែលជាទីក្រុងសំខាន់ទី ២ នៅខេត្ត Idlib ហើយអាចគ្រប់គ្រងផ្លូវដែលតភ្ជាប់ Hamas ជាមួយ Aleppo ឆ្លងកាត់ខេត្ត Idlib។ ការគ្រប់គ្រង Saraqeb បានប្រព្រឹត្តិទៅក្រោយរយៈពេល ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងស៊ីរីដណ្តើមកាន់កាប់បានទី ក្រុង  Maarat al-Numan នៅភាគខាងត្បូងនៃខេត្ត Idlib៕

ប្រតិកម្មទៅវិញ

ផ្សេងៗ