កងទ័ពស៊ីរីត្រៀមខ្លួនជាស្រេចឈប់បាញ់ដើម្បីធ្វើការស៊ើបអង្គេតការវាយប្រហារដោយជាតិគីមី

កងទ័ពស៊ីរីត្រៀមខ្លួនជាស្រេចឈប់បាញ់ដើម្បីធ្វើការស៊ើបអង្គេតការវាយប្រហារដោយជាតិគីមី - ảnh 1
កងទ័ពស៊ីរីត្រៀមខ្លួនជាស្រេចឈប់បាញ់ដើម្បីធ្វើការស៊ើបអង្គេតការវាយប្រហារដោយជាតិគីមី (VNA)


(VOVworld) – នាថ្ងៃទី ២៤ មេសា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ កងទ័ពស៊ីរីត្រៀមខ្លួនជាស្រេចឈប់បាញ់ជុំវិញទីរួមខេត្ត Khan Sheikhun ដែល កងកំលាំងបះបោរកំពុងត្រួតត្រាជាទីកន្លែងដែលហើយរងឥទ្ធិពលដោយការវាយប្រហារដោយជាតិគីមីពុលក្នុងករណីក្រុមអ្នកជំនាញការត្រូវបានបញ្ជូននៅទីនេះដើម្បីធ្វើការស៊ើបអង្គេត។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់​លោក Sigmar Gabriel បានចាត់ទុកថា៖ យន្តការឈប់បាញ់ក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីអាចទទួលបានអាស្រ័យដល់ការជួយឧបត្ថម្ភរបស់រុស្ស៊ីប្រទេសតែមួយគត់ដែលមានការជះឥទ្ធិពលជាក់ស្តែងចំពោះរដ្ឋាភិបាលស៊ីរី។ លោក Gabriel បានចាត់ទុកទៀតថា៖ ការចរចារអំពីវិធានការនយោបាយសំរាប់ស៊ីរីគប្បីឆ្លើយតបនឹងផលប្រយោជន៍របស់រុស្ស៊ីអាមេរិកនិងប្រទេសក្នុងតំបន់ទាំងមូល ក្នុងនោះ មាន Jordan ផងដែរ។ តាមរដ្ឋមន្ត្រីរូបនេះថា៖ អឺរ៉ុបគប្បីដើរតួនាទីសកម្មថែមទៀត ដោយសារ តំបន់នេះរងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយសង្គ្រាមស៊ីវិលនៅស៊ីរី ក្នុងនោះ មានការ ទទួលជនភៀសខ្លួនរាប់លាននាក់៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ