កងទ័ពស៊ីរីបន្តធ្វើការវាយប្រហារទៅលើកំពែងរបស់ IS

កងទ័ពស៊ីរីបន្តធ្វើការវាយប្រហារទៅលើកំពែងរបស់ IS - ảnh 1
កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីក្នុងយុទ្ធនាការវាយប្រហារក្រុមឧទ្ទាម IS នៅទីប្រជុំជន Manbij កាលពីថ្ងៃទី១៥ មិថុនា (រូបថត៖AFP/TTXVN)

(VOVworld) - កងទ័ពស៊ីរី នាថ្ងៃទី១៩ មិថុនា បន្តអនុវត្តន៍ការវាយប្រហារចូលជ្រៅ
ទៅក្នុងដ្ឋានរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅខេត្ត​ Al Raqqa។យុទ្ធនាការ
វាយប្រហារនេះរបស់កងទ័ពស៊ីរីត្រូវបានវាយតំលៃថាមាន អត្ថន័យដ៏សំខាន់ដោយ
សារតំបន់នេះគឺជាកំពែងរបស់ IS នៅស៊ីរី។កងទ័ពរដ្ឋា ភិបាលស៊ីរីបានដណ្ដើមយក
មកវិញនូវអណ្ដូងប្រេង Al Thawra ហើយបានចូលទៅដល់តំបន់ប្រជុំជន នៅប៉ែក
ខាងកើត Al Raqqa។នាបច្ចុប្បន្ន កងកម្លាំងនេះ ស្ថិតនៅចម្ងាយតែ ១០គីឡូម៉ែត្រពី
មូលដ្ឋានទ័ពជើងអាកាសយុទ្ធសាស្ត្រ Al Tabaqa ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ