កងទ័ពស៊ីរីប្រកាសដណ្ដើមយកវិញនូវទីក្រុង Palmyra ពីការកាន់កាប់របស់ IS

កងទ័ពស៊ីរីប្រកាសដណ្ដើមយកវិញនូវទីក្រុង Palmyra ពីការកាន់កាប់របស់ IS - ảnh 1
ទាហានស៊ីរីបញ្ចុះទង់ IS នៅទីក្រុង Palmyra (រូបថត៖Independent)

(VOVworld) - នាថ្ងៃទី២ មិនា កងទ័ពស៊ីរីប្រកាសថា បានដណ្ដើមយកវិញនូវ
ការគ្រប់គ្រង់ទីក្រុងបុរាណ Palmyra ពីការកាន់កាប់របស់អង្គការរដ្ឋអ៊ីស្លាម (IS) លើក
ទី២ក្នុងរយៈពេល១ឆ្នាំ ដោយមានការគាំទ្រនៃកងកម្លាំងសម្ព័ន្ធមិត្តនិងយន្តហោះ
ចម្បាំងរបស់រុស្ស៊ី។
ក្នុងបម្រែបម្រួលទាក់ទិនមួយផ្សេងទៀត រដ្ឋអំណាច Damascus នាថ្ងៃដដែល
បានចោទប្រកាន់គណៈកម្មាធិការចរចារជាន់ខ្ពស់ (HNC) ជាតំណាងភាគីប្រឆាំង
ស្នូលនៅស៊ីរីនោះ ពីអំពើពន្យាពេលដំណើរការចរចារសន្តិភាព ដោយបដិសេធយក
បញ្ហាលទ្ធិភេរវកម្មទៅក្នុងរបៀបវារៈនៃកិច្ចចរចារនេះ។ប្រធានក្រុមចរចាររបស់
 រដ្ឋាភិបាលស៊ីរីអះអាងថា HNC នឹងត្រូវទទួលការខុសត្រូវប្រសិនបើកិច្ចចរចារនេះ
បរាជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ