កងទ័ពស៊ីរីប្រយុទ្ធជាមួយនឹង IS នៅខាងក្រៅក្រុងបុរាណ Palmyra

(VOVworld)-អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថានាថ្ងៃទី៩កក្ក
ដាថា ដោយមានការជួយគាំទ្រពីយន្តហោះចម្បាំង កងទ័ពស៊ីរីបានឈានទៅកាន់
ក្រុង Palmyra ចំណុះខេត្តភាគកណ្តាល Homs និងមានការប្រយុទ្ធ ជាមួយពួកឧទ្ទាម
IS នៅខាងក្រៅទីក្រុងល្បីឈ្មោះនេះ។ តាម SOHR ថា កងទ័ព​ស៊ីរីមានការប៉ះទង្គិគ
យ៉ាងខ្លាំងក្លាជាមួយពួកឧទ្ទាម IS នៅខាងក្រៅក្រុងបុរាណ Palmyra ប៉ុន្តែខំប្រឹង
ប្រែងជៀសវាងការវាយប្រហាទៅលើក្រុងបុរាណ Palmyraដែលក្រុងនេះត្រូវ
បានអង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌នៃអ.ស.ប (UNESCO) ទទួលស្គាល់ជា
បេតិកភ័ណ្ឌពិភពលោក។ នាបច្ចុប្បន្ន មិនទាន់មានតួរលេខស្តីពី ចំនួនអ្នកស្លាប់
និងរងរបួសក្នុងការវាយប្រហាពោលខាងលើនៅឡើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ