កងទ័ពស៊ីរីវាយប្រហារតាមជើងអាកាសតម្រង់លើកងកម្លាំងបះបោរនៅដារ៉ា
(VOVWORLD) -ទីភ្នាក់ងារព័ត៌មាន SANA បានរាយការណ៍ថា៖ កងទ័ពបានចាប់ផ្តើមយុទ្ធនាការបើកផ្លូវ មុនពេលអង្គភាពយោធាចូលទៅក្នុងភាគអាគ្នេយ៍ដារ៉ា។
នាថ្ងៃទី ២៦ មិថុនា កងទ័ពស៊ីរី បានបើកយុទ្ធនាការវាយប្រហារតាមជើងអាកាសតម្រង់លើតំបន់ទីក្រុង ដារ៉ា ភាគអាគ្នេយ៍ដោយចាប់ផ្ដើមការវាយប្រហារដើម្បីកាត់ផ្តាច់ផ្លូវតភ្ជាប់តំបន់ត្រួតត្រាដោយក្រុមជ្រុលនិយមទៅកាន់ព្រំដែនស៊ីរី - ហ្ស៊កដានី។ ទីភ្នាក់ងារព័ត៌មាន SANA បានរាយការណ៍ថា៖ កងទ័ពបានចាប់ផ្តើមយុទ្ធនាការបើកផ្លូវ មុនពេលអង្គភាពយោធាចូលទៅក្នុងភាគអាគ្នេយ៍ដារ៉ា។
មុននេះ នាថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថា កងទ័ពរដ្ឋាភិបាលបានដណ្តើមយកវិញនូវទឹកដីប្រទេសនេះនៅ ដារ៉ា។ ភាគអាគ្នេយ៍។នេះគឺជាជំហានដ៏សំខាន់បំផុតមួយនៃកងកម្លាំងរដ្ឋាភិបាលស៊ីរីនៅក្នុងក្របខ័ណ្ឌយុទ្ធនាការយោធាប្រឆាំងនឹងក្រុមបះបោរនៅភាគខាងត្បូងប្រទសនេះផងដែរ៕