កងទ័ពអាមេរិកសន្យារក្សាការយាមល្បាតលើសមុទ្រខាងកើត

(VOVWORLD) - មជ្ឈដ្ឋានមន្រ្តីមន្ទីបញ្ចកោណបានប្រកាសថាកងទ័ពអាមេរិកនឹងរក្សាការយាមល្បាតនៅសមុទ្រខាងកើត ដើម្បីធានាសន្តិសុខនិងសេរីភាពនាវាចរណ៍ក្នុងតំបន់នេះ។
កងទ័ពអាមេរិកសន្យារក្សាការយាមល្បាតលើសមុទ្រខាងកើត - ảnh 1 យន្តហោះចម្បាំងអាមេរិក (រូបថត៖ AP)

ឆ្លើយសំនួរទៅកាន់សារព័ត៌មានហ្វីលីពីន ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ានីលនាថ្ងៃទី ១៦ ខែសីហា ប្រធានសេនាធិការកងទ័ពជើងអាកាសរបស់អាមេរិកលោក David Goldfein បានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាត្រៀមខ្លួនជាស្រេច និងសមត្ថភាពក្នុងការគ្រប់គ្រងនាវាចម្បាំងឬយន្តហោះយាមល្បាតនៅតំបន់ណាមួយឬពេលវេលាណាមួយក៏ដោយ នៅពេលដែលអាមេរិកត្រូវការផងដែរ។ នាថ្ងៃទី ៩ សីហា លោកឧត្តមនាវីត្រី Karl Thomas មេបញ្ជាការនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan បានអះអាងថាកងទ័ពជើងទឹកអាមេរិកនឹងបន្តមានវត្តមាននៅសមុទ្រខាងកើត ដើម្បីធានាសន្តិសុខនិងសេរីភាពនាវាចរណ៍។

ការថ្លែងមតិរបស់មន្រ្តីមន្ទីរបញ្ចកោណ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានរិះគន់ចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើតដោយអះអាងថាអំពើនេះនិងគោលនយោបាយសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងកំពុងបង្កអស្ថិរភាពសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ