កងទ័ពអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដកកាំភ្លើងធំចេញពីតំបន់គ្មានកងទ័ព

កងទ័ពអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដកកាំភ្លើងធំចេញពីតំបន់គ្មានកងទ័ព - ảnh 1
កងទ័ពអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដកកាំភ្លើងធំចេញពីតំបន់គ្មានកងទ័ព

(VOV)_ក្រសួងការពារជាតិអ៊ុយក្រែន បានជូនដំណឹងនាថ្ងៃទី២២ កញ្ញាថា៖បណ្ដាកងកម្លាំងកងទ័ពនៃប្រទេសនេះបានត្រៀមខ្លួនដកកាំភ្លើងធំនិង​រថក្រោះ 
ធនធ្ងន់ចេញពីតំបន់គ្មានកងទ័ពលើ ផ្ទៃដី៣០គីឡូមែត្រក្រឡា នៅភាគខាងកើត
ប្រទេសនេះ។ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារព័ត៍មាន ​អ្នកនាំពាក្យក្រសួងការពារ
ជាតិ​អ៊ុយក្រែន លោក Andri Lysenko បាន​អោយដឹងថា៖ បណ្ដាការវាយប្រហារ
ដោយ កាំភ្លើងធំ នៃកម្លាំងប្រឆាំងបានថយចុះ និងប្រការនេះអនុញ្ញាត្តិអោយអ៊ុយ
ក្រែន អនុវត្តកិច្ចព្រមព្រៀង​ នាថ្ងៃទី១៩ កញ្ញា ជាមួយបណ្ដាភាគីដំណាងរបស់អ៊ុយ
ក្រែន រុស្ស៊ី និង​កម្លាំងប្រឆាំងនៅភាគខាងកើត។ តាមកិច្ចព្រមព្រៀងនេះ ភាគី
និមួយៗ នឹងដកកាំភ្លើងធំនិងរថក្រោះធនធ្ងន់ ដើម្បីបង្កើតតំបន់គ្មានកងទ័ពដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ