កងទ័ពអ៊ុយក្រែនប្រកាសចាប់ផ្ដើមដកអាវុធធុនធ្ងន់

កងទ័ពអ៊ុយក្រែនប្រកាសចាប់ផ្ដើមដកអាវុធធុនធ្ងន់ - ảnh 1
កងទ័ពអ៊ុយក្រែនប្រកាសចាប់ផ្ដើមដកអាវុធធុនធ្ងន់ (Reuters)

        Vovworld-នាថ្ងៃទី២៦កុម្ភៈ អគ្គសេនាធិការដ្ឋានកំលាំងប្រដាប់អាវុធ​អ៊ុយក្រែន
បានប្រកាសថា Kiev ចាប់ផ្ដើមដកអាវុធធុនធ្ងន់ចេញពីខ្សែផ្លូវព្រំដែន​នៅដំបន់សឹក
តាមកិច្ចព្រមព្រៀង Minsk នាថ្ងៃទី១២កុម្ភៈ។ សេចក្តីប្រកាសបាន​ឲ្យដឹងថា កងទ័ព
ចាប់ផ្ដើមដកកាំភ្លើងផ្លោង 100mm ការដកអាវុធនេះត្រូវ​បាន​អនុវត្តក្រោមការឃ្លាំមើល
របស់អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)។ ប៉ុន្តែអគ្គសេនាធិការដ្ឋាន
បានសង្កត់ធ្ងន់ថា ក្នុងករណីមានការវាយ​ប្រហារនោះ ការដកអាវុធពោលខាងលើនឹង
បានកែប្រែដើម្បីធានាលទ្ធភាព​ត្រៀមខ្លួនជាស្រេចការពារប្រទេសជាតិរបស់កងទ័ព។
មុននោះភាគី​សាធារណៈ​រ​ដ្ឋប្រជាមានិតស្វ័យប្រកាស Donetsk និង Lugansk ក៏បាន
ចេញ​សេចក្តីប្រកាសរួមបានឲ្យដឹងថា បានដកអង្គភាពរថយន្តធុនធ្ងន់ចំនួន៤០០​ផង​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ