កងទ័ពអ៊ីរ៉ាក់ដណ្តើមបានការត្រួតពិនិត្យទីក្រុង Tikrit ទាំងស្រុង

កងទ័ពអ៊ីរ៉ាក់ដណ្តើមបានការត្រួតពិនិត្យទីក្រុង Tikrit ទាំងស្រុង - ảnh 1
កងទ័ពអ៊ីរ៉ាក់ដណ្តើមបានការត្រួតពិនិត្យទីក្រុង Tikrit ទាំងស្រុង (Image: VNA)


(VOVworld) – នាថ្ងៃទី ១៤ មិនា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ាក់ លោក Khaled al-Obeidi បានឲ្យដឹងថា៖ ដោយមានការជួយឧបត្ថម្ភពីកំលាំងសេនាជនឥស្លាម Sunni និង Shiite បណ្ដាកំលាំងប្រដាប់អាវុធនៃប្រទេសនេះដណ្តើមបានការត្រួតពិនិត្យ ទីក្រុង Tikrit
ទាំងស្រុង។ នាថ្ងៃទី ១០ មិនា កន្លងទៅ បណ្ដាកំលាំងសន្តិសុខអ៊ីរ៉ាក់បាន ចាប់ផ្តើម
យុទ្ធនាការវាយប្រហារដោយទ្រង់ទ្រាយធំទៅលើអង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស (IS) សំដៅរំដោះទីក្រុង Tikrit នៅខេត្ត Salahudin ភាគកណ្ដាលអ៊ីរ៉ាក់។ នាថ្ងៃដដែល រដ្ឋអំណាចតំបន់អនុស្វ័យប្រកាសរបស់ជន Kurd នៅអ៊ីរ៉ាក់បានប្រកាស​ថា៖ គេមានភស្តុតាំងដែលបានបង្ហាញច្បាស់លាស់ថា៖  IS បានប្រើប្រាស់ឧស័ន្ធ clo ធ្វើជាអាវុធគីមីក្នុងការវាយប្រហារទៅលើបណ្ដាកំលាំងជនប្រដាប់អាវុធជាជន Kurd
(Peshmerga) នៅទីក្រុង Mosul នាខែ មិករា កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ