កងទ័ពអ៊ីស្រាអែលបានធ្វើសមយុទ្ធនៅព្រំដែនជាមួយដំបន់ហ្គាហ្សា

កងទ័ពអ៊ីស្រាអែលបានធ្វើសមយុទ្ធនៅព្រំដែនជាមួយដំបន់ហ្គាហ្សា - ảnh 1
កងទ័ពអ៊ីស្រាអែលបានធ្វើសមយុទ្ធនៅព្រំដែនជាមួយដំបន់ហ្គាហ្សា (AFP)

        Vovworld-នាថ្ងៃទី២២មិនាកងទ័ពអ៊ីស្រាអែលបានបើកការធ្វើសមយុទ្ធនៅ​
តាមបណ្ដោយព្រំដែនភាគខាងត្បូងហ្គាហ្សា។ សេចក្តីប្រកាសរបស់​កងទ័ព
អ៊ីស្រាអែលបានឲ្យដឹងថា ការធ្វើសមយុទ្ធបានប្រព្រឹត្តទៅដោយមាន​ការ​ចូលរួម
របស់កំលាំងជើងគោកនិងជើងអាកាស។ ក្នុងការធ្វើសមយុទ្ធនេះបណ្ដា​ទាហាន
​អ៊ីស្រាអែលបានធ្វើសកម្មភាពជាច្រើនតាមសេណារីអូ​ដែលបានគ្រោងទុក។ អ្នក
នាំពាក្យកងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ការធ្វើសមយុទ្ធត្រូវបាន​រៀបចំផែនការ
ពីមុននិងមិនសំដៅតបតវិញបំរ៉ែបំរួលសន្តិសុខនាពេលកន្លងទៅនៅដំបន់នេះ
ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ