កងទ័ពអេហ្ស៊ីបចេញសេចក្តីប្រកាសដោះស្រាយវិបត្តិ

(VOVworld) – នាថ្ងៃទី ១ កក្កដា កងទ័ពអេហ្ស៊ីបបានព្រមានថា៖ នឹងជ្រៀតជ្រែក
និងធ្វើឡើង​ “ដំណើរនយោបាយ” សំរាប់ប្រទេសនេះ ប្រសិនបើ បណ្ដាកំលាំង នយោបាយក្នុងប្រទេសមិនឆ្លើយតបនឹងសំណូមពររបស់ប្រជាជនក្នុងរយៈពេល
៤៨ ម៉ោងខាងមុខ។ ក្នុងសេចក្តីថ្លែងការមួយដែលត្រូវបាននាំចេញលើកាណាល់
ទូរទស្ស កងទ័ពអេហ្ស៊ីបបានប្រកាសនឹងឃ្លាំមើលការអនុវត្ត “ដំណើរ” ពោលខាង
លើ ក្នុងករណី បណ្ដាសំណូមពររបស់ប្រជាជនមិនទាន់ឆ្លើយតបទេ។ អ្នកនាំពាក្យ
នៃកងទ័ពអេហ្ស៊ីប លោក​ Ahmed Ali បានអះអាងថា៖ នេះមិនមែនជាការ ធ្វើរដ្ឋ
ប្រហារយោធាទេ។ នេះគ្រាន់តែជាកាយវិការរបស់ទំនាក់ទំនងរវាងកងទ័ពនិង
ប្រជាជាន ។ ប៉ុណ្ណោះ បន្ទាប់ពីសេចក្តីថ្លែងការបស់កងទ័ព ប្រធានាធិបតី Mohamed
Morsi បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Hisham Qandil និងរដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសអេហ្ស៊ីប លោក Abdel-Fattah El-Sisi។ ប៉ុន្តែ ខ្លឹមសារនៃការជំនួបសន្ទនានេះ
នៅរក្សាដ៏សម្ងាត់។ ក្នុងពេលនោះ កំលាំងភាតរៈឥស្លាមបានប្រឆាំងជំទាស់ចំពោះ
សេចក្តីថ្លែងការបស់កងទ័ពអេហ្ស៊ីប ហើយចាត់ទុកថា៖ កាយវិការនេះបានរំលោភ
លើរដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យការធ្វើរដ្ឋប្រហារយោធាមួយ៕

កងទ័ពអេហ្ស៊ីបចេញសេចក្តីប្រកាសដោះស្រាយវិបត្តិ - ảnh 1
កងទ័ពអេហ្ស៊ីបបានព្រមានថា៖ នឹងជ្រៀតជ្រែក និងធ្វើឡើង “ដំណើរនយោបាយ” សំរាប់ប្រទេសនេះ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ