កងវិស្វកម្ម​លេខ​ ១​ ធ្វើ​ដំណើរ​ឆ្លង​កាត់ ១០.០០០​ គីឡូម៉ែត្រទៅកាន់ Abyei

(VOVWORLD) - ក្នុងអំឡុងពេលធ្វើដំណើរ កងវិស្វកម្មទាំង មូលបានគោរពវិន័យយ៉ាងម៉ឺងម៉ាត់ រក្សាឥរិយាបថ និងសុជីវធម៌ ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជននៅតាមមូលដ្ឋានដែលក្រុមបានឆ្លងកាត់។
កងវិស្វកម្ម​លេខ​ ១​ ធ្វើ​ដំណើរ​ឆ្លង​កាត់ ១០.០០០​ គីឡូម៉ែត្រទៅកាន់ Abyei - ảnh 1យន្តហោះពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលី បានបញ្ជូនកងវិស្វកម្មលេខ១ និងកងពេទ្យកម្រិត២ លេខ៤ ទៅបំពេញបេសកកម្ម។ (រូបថត៖ Thong Nhat/TTXVN)

នាថ្ងៃទី ១៦ ខែមិថុនា នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានឲ្យដឹងថា៖ នៅថ្ងៃទី ១៥ ខែមិថុនា ជើងហោះហើរឧទ្ធម្ភាគចក្រទី ៩ បាននាំសមាជិកចុងក្រោយនៃក្រុមលេខ ២ កងវិស្វកម្មលេខ ១ ចេញពីទីក្រុង Kadougli (ស៊ូដង់) ទៅកាន់អាកាសយានដ្ឋាននៃស្ថានបេសកកម្មនៅ Abyei ប្រកបដោយសុវត្ថិភាព ដោយបញ្ចប់ដំណើររយៈពេល ៤ ថ្ងៃយប់ របស់នាយទាហាន និងបុគ្គលិកចំនួន ១៥៦ នាក់ នៃកងវិស្វកម្មលេខ ១ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នេះគឺជាការធ្វើដំណើរដ៏ធំបំផុតដោយមានចម្ងាយផ្លូវវែងបំផុត (ជាង ១០.០០០ គីឡូម៉ែត្រ) របស់កងទ័ពប្រជាជនវៀតណាម ឆ្លងកាត់ប្រទេស និងដែនដីចំនួន៦។ ក្នុងដំណើរឆ្ពោះទៅស្ថានបេសកកម្មនេះ កងកម្លាំងត្រូវធ្វើដំណើរទាំងផ្លូវគោក និងផ្លូវអាកាស ក្បួនធ្វើដំណើរត្រូវបានផ្លាស់ប្តូរជាច្រើនលើក ឲ្យសមស្រប់នឹងមធ្យោបាយធ្វើដំណើរនីមួយៗ។

ក្នុងអំឡុងពេលធ្វើដំណើរ កងវិស្វកម្មទាំង មូលបានគោរពវិន័យយ៉ាងម៉ឺងម៉ាត់ រក្សាឥរិយាបថ និងសុជីវធម៌ ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជននៅតាមមូលដ្ឋានដែលក្រុមបានឆ្លងកាត់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ