កិច្ចការថែទាំជនចាស់ជរាជាការទទួលខុសត្រូវរបស់សង្គមទាំងមូល

(VOVWORLD) - នាយប់ថ្ងៃទី៣ មិថុនានៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍ ជនចាស់ជរាវៀតណាមបានរៀបចំទិវាប្រពៃណីជនចាស់ជរាវៀតណាម (ថ្ងៃទី៦ មិថុនា) ដោយប្រធានបទ “រួមដៃគ្នាថែទាំជនចាស់ជរាដែលមានការលំបាកក្នុងជីវភាពរស់នៅ”។

 ថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម បានអះអាងថា កិច្ចការថែទាំជនចាស់ជរាគឺជាការទទួលខុសត្រូវរបស់សង្គមទាំងមូល។

“ខ្ញុំស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការនិងបុគ្គលទាំងអស់ ត្រូវមានការទទួលខុសត្រូវ រួមជាមួយបក្សនិងរដ្ឋ ជំរុញបុព្វហេតុថែទាំ ពង្រីកតួនាទីរបស់ជនចាស់ជរា បង្កភាពងាយស្រួលដើម្បីជនចាស់ជរាវៀតណាមបំពេញភារកិច្ច ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនចាស់ជរា ដើម្បីជនចាស់ជរាវៀតណាមបានរស់នៅដោយសុខភាពល្អនិងសុភមង្គល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ