កិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនឹងបន្តនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិស្តីពីអ៊ុយក្រែន លោក Martin Griffiths បានចាត់ទុកថា ការបន្ត គំនិតផ្តួចផ្តើមសមុទ្រខ្មៅគឺមានសារសំខាន់ខ្លាំងណាស់ ក៏ដូចជាការសន្យារបស់ភាគី នានាដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យមានប្រសិទ្ធភាព។
នាវាដឹកគ្រាប់ធញ្ញជាតិចាកចេញពីកំពង់ផែ Chornomorsk ប្រទេសអ៊ុយក្រែន។ រូបថត៖ VNA |
អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និង ជំនួយសង្គ្រោះបន្ទាន់ លោក Martin Griffiths នៅថ្ងៃទី ១៥ ខែឧសភា បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនឹងបន្តត្រូវបានជំរុញយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីពន្យាពេលកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅប្រកបដោយសុវត្ថិភាព។ មុននោះ រុស្ស៊ីបានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះចាប់ពីថ្ងៃទី ១៨ ខែឧសភាខាងមុខ ដោយសារតែមានឧបសគ្គចំពោះគ្រាប់ធញ្ញជាតិនិងជីរបស់ប្រទេសនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិស្តីពីអ៊ុយក្រែន លោក Martin Griffiths បានចាត់ទុកថា ការបន្ត គំនិតផ្តួចផ្តើមសមុទ្រខ្មៅគឺមានសារសំខាន់ខ្លាំងណាស់ ក៏ដូចជាការសន្យារបស់ភាគី នានាដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យមានប្រសិទ្ធភាព។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ភាគីនានាបានពិភាក្សាអំពីការពង្រីកគំនិតផ្តួចផ្តើមសមុទ្រខ្មៅ និងការកែលម្អចាំបាច់ សម្រាប់អនុវត្តន៍គំនិតផ្ដួចផ្ដើមប្រកបដោយប្រសិទ្ធភាព៕