កិច្ចចរចានៅទីក្រុង Bonn (អាល្លឺម៉ង់) ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ COP29

(VOVWORLD) - ចាប់តាំងពីឆ្នាំ ២០០៩ប្រទេសឧស្សាហកម្មនានាបានសន្យាជួយឧបត្ថម្ភទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដល់ប្រទេសក្រីក្រ។
កិច្ចចរចានៅទីក្រុង Bonn (អាល្លឺម៉ង់) ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ COP29 - ảnh 1កិច្ចចរចានៅទីក្រុង Bonn (អាល្លឺម៉ង់)។ រូបថត៖ Euronews

ចាប់ពីថ្ងៃទី ៣ ខែមិថុនា កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី ២៩ នៃភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) បានចាប់ផ្តើមប្រព្រឹត្តិទៅនៅទីក្រុង Bonn អាល្លឺម៉ង់។ ក្នុងរយៈពេលពីរសប្តាហ៍ ប្រតិភូជិត ៦ ០០០ នាក់មកពីប្រទេសនានានៅទូទាំងពិភពលោកមានជំនួបចរចាដ៏សំខាន់ ដើម្បីនាំមកនូវភាពជោគជ័យដ៏ល្អប្រសើរដល់កិច្ចប្រជុំ COP29 នៅទីក្រុង Baku (អាស៊ែបៃហ្សង់) នាចុងឆ្នាំនេះ។ បញ្ហាសំខាន់មួយក្នុងកិច្ចប្រជុំនេះគឺហិរញ្ញវត្ថុអាកាសធាតុ។ ចាប់តាំងពីឆ្នាំ ២០០៩ប្រទេសឧស្សាហកម្មនានាបានសន្យាជួយឧបត្ថម្ភទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដល់ប្រទេសក្រីក្រ។ ការប្តេជ្ញាចិត្តនេះត្រូវបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ហើយអូសបន្លាយដល់ឆ្នាំ ២០២៥។

យោងតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុអាកាសធាតុលោក Bertha Argueta មកពី អង្គការ Germanwatch បានឲ្យដឹងថា កិច្ចចរចានានានៅទីក្រុង Bonn មានសារៈសំខាន់ពិសេសក្នុងឆ្នាំនេះ។ ពេលវេលាគឺជាប្រការស្នូល ហើយប្រទេសនានាមិនអាចរំលងសំណួរបើកចំហទាំងអស់សម្រាប់កិច្ចប្រជុំ COP29 នាពេលខាងមុខ។ ក្នុងកិច្ចប្រជុំលើកនេះ ប្រទេសនានាចាំបាច់ត្រូវតែបង្រួញគម្លាត និងកំណត់រាល់គោលដៅជាវិជ្ជមានរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ