កិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិនកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ

(VOVWORLD) -   អ្នកចរចារចិននិងអាមេរិកកំពុងទទួលបានវឌ្ឍនភាពក្នុងកិច្ចសន្ទនាសំដៅបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក និង រាលកិច្ចសន្ទនាជាមួយចិនកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ» ហើយនេះគឺជាប្រការមួយដែលប្រធានាធិបតីអាមេរិកលោក Donald Trump បង្ហោះលើបណ្តាញសង្គម TWITTER កាលពីថ្ងៃទី៨ខែមករា។
 កិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិនកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ - ảnh 1 កិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិនកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ

នាបច្ចុប្បន្នទាំងភាគីអាមេរិកនិងចិនមិនទាន់ផ្តល់ព័ត៌មានជាលំអិតអំពីកិច្ចចរចារថ្ងៃទី២ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនោះឡើយ។ គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងមតិនាថ្ងៃទី៧ខែមករាកន្លងទៅ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wibur Ross បានឲ្យដឹងថាប្រទេសនេះនិងចិនអាចសម្រេចបានកិច្ចព្រមព្រៀងល្អមួយដែលពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មនៅចំពោះមុខ ក្នុងពេលដែលកិច្ចព្រមព្រៀងមួយស្តីពីបញ្ហារចនាសម្ព័ន្ធពាណិជ្ជកម្ម ហើយការអនុវត្តនឹង«ជួបការលំបាកច្រើនជាង»ផងដែរ។ លោក Wibur Ross បានឲ្យដឹងថាកិច្ចចរចារនៅប៉េកាំងលើកនេះនឹងជួយបញ្ជាក់ថាតើការខ្វែងគំនិតខាងពាណិជកម្មរវាងខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកទាំងពីរនេះអាចដោះស្រាយបានតាមរយៈការចរចារដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ