កិច្ចចរចារក្រុង Minsk ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់

កិច្ចចរចារក្រុង Minsk ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1
បន្តកិច្ចចរចាររបស់ក្រុម “Normandie”
(រូបថតៈ TTXVN)

(VOVworld)-ក្រោយរយៈពេលចរចារ១៦ម៉ោង នាថ្ងៃទី១២កុម្ភៈ ថ្នាក់ដឹកនាំប្រ
ទេសចំនួន៤នៃក្រុម Normandie រួមមានអ៊ុយក្រែន រុស្ស៊ី បារាំងនិងអាល្លឺម៉ង់  ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ចាប់ពីម៉ោង 0:00 ថ្ងៃទី១៥កុម្ភៈ (គឺម៉ោង៤ ថ្ងៃទី១៦កុម្ភៈតាមម៉ោងហាណូយ)។

        ថ្លែងសេចក្កីប្រកាសជាមួយមជ្ឈដ្ឋានសារព័ត៌មានអំពីលទ្ធផលចរចារ 
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា ភាគីនានាបានចុះហត្ថ លេខាលើសំណុំឯកសារ១ ស្តីពីដំណោះស្រាយមេ សំដៅអនុវត្តកិច្ចព្រមព្រៀង
ក្រុង Minsk មុននោះ។ ភាគីនានាក៏បាននាំចេញដំណោះស្រាយនយោបាយមេ យូរអង្វែងសម្រាប់អ៊ុយក្រែន ក្នុងនោះភារកិច្ចចម្បងគឺកែទម្រង់រដ្ឋធម្មនុញ្ញ។

        នៅក្រុង Minsk ថ្នាក់ដឹកនាំនៃប្រទេសទាំង៤ ក៏បានចុះហត្ថលេខាលើសេច
ក្តីថ្លែងការណ៍រូម ស្តីពីដំណោះស្រាយនយោបាយ សម្រាប់បញ្ហាអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ