កិច្ចចរចារជាន់ខ្ពស់វៀតណាម-ហុងគ្រី

កិច្ចចរចារជាន់ខ្ពស់វៀតណាម-ហុងគ្រី - ảnh 1
ប្រធានរដ្ឋសភានៃប្រទេសទាំងពីរជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពី
ជំនួបចរចារ (រូបថត៖VOV)

(VOVworld) - នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី នាថ្ងៃ
ទី១០ មេសា នៅរដ្ឋធានី Budapest​ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi
 Kim Ngan បានអញ្ជើញជួបចរចារជាមួយប្រធានរដ្ឋសភាហុងគ្រីលោក Laszlo
Kover។

នៅទីនេះ លោក Laszlo Kover សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះមាន
អត្ថន័យប្រវត្តិសាស្ត្រដោយសារតែចាប់ពីឆ្នាំ២០០៨មក ហុងគ្រីទើបមានឧកាស
ទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋសភាវៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការ។
លោក Laszlo Kover អះអាងថា ហុងគ្រីចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រក្នុង
តំបន់អាស៊ីអាគ្នេយ៍ចាប់ពីឆ្នាំ២០១០មក។

នៅជំនួបចរចារលើកនេះ ភាគីទាំងពីរបានឯកភាពលើវិធានការសហប្រតិ
បតិ្តការទ្វេភាគី ក្នុងនោះ មានវិធានការបង្កើនការផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម
រៀបចំផ្សារណាត់ ពិព័រណ៍ដើម្បីឧទ្ទេសនាមអំពីផលិតផលនិងបច្ចេកវិទ្យានៃ
ប្រទេសនិមួយៗ។វៀតណាមស្នើឲ្យហុងគ្រីបង្កើនការវិនិយោគនៅវៀតណាមក្នុង
វិស័យធ្វើអាជីវកម្មប្រភពធនធានទឹក កែច្នៃស្បៀងអាហារ និងថាមពលកកើត
ឡើងវិញជាដើម។ភាគីទាំងពីរឯកភាពថា នាពេលខាងមុខនឹងបង្កើនការផ្លាស់
ប្ដូរគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងក្រុមសមាជិកសភាមិត្តភាព។ភាគីទាំងពីរក៏
បានឯកភាពថា​ នឹងសហការឃ្លាំមើលនិងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហ
ប្រតិបតិ្តការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា គំរោងការណ៍
សហប្រតិបតិ្តការយុទ្ធសាស្ត្រព្រមទាំងជំរុញការជួបប្រាស្រ័យប្រជាជនរវាងប្រទេស
ទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ