កិច្ចចរចារវាងចិននិងអាមេរិកកំពុងមានវឌ្ឍនភាពយ៉ាងវិជ្ជមានជាច្រើន

(VOVWORLD) - នាថ្ងៃទី ២៩ ខែធ្នូ ប្រធានាធិបតីចិន លោកស៊ីជីនពីង (Xi Jinping) មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ។
កិច្ចចរចារវាងចិននិងអាមេរិកកំពុងមានវឌ្ឍនភាពយ៉ាងវិជ្ជមានជាច្រើន - ảnh 1 ប្រធានាធិបតីចិន លោកស៊ីជីនពីង (Xi Jinping) និង ប្រធានាធិបតីអាមេរិកលោក Donald Trump

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក Donald Trump បានផ្ញើពាក្យសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីសកលជូនលោក Xi Jinping រួមទាំងប្រជាជនចិនទាំងមូលហើយលោក Donald Trump ក៏បានអះអាងពីសារៈសំខាន់នៃទំនាក់ទំនងចិន - អាមេរិក ដោយសម្តែងនូវការគោរពទំនាក់ទំនងដ៏ល្អប្រសើរនេះជាមួយប្រធានាធិបតីចិន Xi Jinping ផងដែរ។ លោក Trump បានអះអាងថាកិច្ចខិតខំប្រឹងប្រែងនៃកិច្ចសន្ទនារវាងចិននិងអាមេរិកកំពុងរីកចម្រើនយ៉ាងវិជ្ជមានហើយសង្ឃឹមថាអាចសម្រេចបាននូវលទ្ធផលដ៏មានប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជានៅលើពិភពលោកផងដែរ។

រីឯខ្លូនវិញ ប្រធានាធិបតីចិនលោក Xi Jinping បានផ្ញើរពាក្យអបអរសារទរឆ្នាំថ្មីជូនប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រជាជនអាមេរិកដោយអះអាងថាភាគីទាំងពីរសុទ្ធតែមានគោលបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីឱ្យរីកចម្រើនប្រកបដោយស្ថិរភាព។ នាពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលសំខាន់បំផុត។ លោក Xi Jinping ក៏បានអះអាងទៀតថានាពេលថ្មីៗនេះ ភាគីទាំងពីរកំពុងសហការគ្នាយ៉ាងសកម្មដើម្បីឈានទៅសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយដ៏មានអត្ថប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ