កិច្ចចរចារសន្តិភាពអំពីស៊ីរីគ្រោងនឹងបានរៀបចំឡើងនៅក្រុង Astana នាថ្ងៃទី២៣ មករា

កិច្ចចរចារសន្តិភាពអំពីស៊ីរីគ្រោងនឹងបានរៀបចំឡើងនៅក្រុង Astana នាថ្ងៃទី២៣ មករា - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីទួរគីលោក Mevlut Cavusoglu (ឆ្វេង)(រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu នាថ្ងៃទី៤ មករា
ប្រកាសថា ជំនួបចរចាររវាងភាគីជំលោះនានានៅស៊ីរីតាមការផ្ដើមគំនិតរបស់រុស្ស៊ី
និងទួរគីនោះ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ មករា ខាងមុខនៅរដ្ឋធានី Astana
របស់កាហ្សាក់ស្ថាន។ឆ្លើយសម្ភាសន៍នៅលើកាណាល់ទូរទស្សន៍ លោក Cavusoglu
ឲ្យដឹងថា ភាគីទាក់ទិនទាំងអស់កំពុងធ្វើការយ៉ាងមឺងម៉ាត់សំដៅ ទទួលបានដំណោះ
ស្រាយខាងនយោបាយសំរាប់បញ្ហានេះ។មុននោះ បានកើត មានឡើងព័ត៌មានដែល
ថា ជំនួបនៅក្រុង Astana នឹងនាំចេញដំណើការដោះ ស្រាយវិបត្តិនៅស៊ីរីក្នុងរយៈ
ពេលខ្លីបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ