កិច្ចចរចារអាមេរិក-រុស្ស៊ីមិនទទួលបានកិច្ចព្រមព្រៀងសំដៅបន្ធូរបន្ថយភាពតានតឹងខាងការទូត

(VOVWORLD) - នាថ្ងៃទី១៨ កក្កដា រុស្ស៊ីប្រកាសតម្កល់ទុកសិទ្ធិអនុវត្តវិធានការតប តវិញអាមេរិកក្រោយពីជំនួបនៅទីក្រុងវ៉ាស៊ីនតោនរវាងមន្ត្រីការទូតនៃប្រទេស ទាំងពីរបានបញ្ចប់ដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយស្ដីពីការផ្ទេរ ប្រគល់ឲ្យវិញមូលដ្ឋានការទូតរបស់រុស្ស៊ីនៅអាមេរិកនោះ។ 
កិច្ចចរចារអាមេរិក-រុស្ស៊ីមិនទទួលបានកិច្ចព្រមព្រៀងសំដៅបន្ធូរបន្ថយភាពតានតឹងខាងការទូត - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov  (ខាងឆ្វេង) (រូបថត៖AP)

(VOVworld) – នាថ្ងៃទី១៨ កក្កដា រុស្ស៊ីប្រកាសតម្កល់ទុកសិទ្ធិអនុវត្តវិធានការតប តវិញអាមេរិកក្រោយពីជំនួបនៅទីក្រុងវ៉ាស៊ីនតោនរវាងមន្ត្រីការទូតនៃប្រទេស ទាំងពីរបានបញ្ចប់ដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយស្ដីពីការផ្ទេរ ប្រគល់ឲ្យវិញមូលដ្ឋានការទូតរបស់រុស្ស៊ីនៅអាមេរិកនោះ។ ក្នុងសេចក្ដី ប្រកាសមួយ ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា ក្នុងជំនួបនាថ្ងៃទី១៧ កក្កដា រវាង អនុរដ្ឋមន្រ្តីការបរទេសប្រទេសនេះលោក Sergei Ryabkov និងសមភាគីអាមេរិក លោក Thomas Shannon នោះ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ថា ប្រសិនបើវ៉ាស៊ីនតោន មិនមានបម្រែបម្រួលសំដៅបន្ធូរបន្ថយភាពតានតឹង គឺម៉ូស្គូនឹងតម្កល់ទុកសិទ្ធិ អនុវត្តវិធានការតបតវិញដោយឈរលើគោលការណ៍បដិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ