កិច្ចប្រជុំ ADMM ចង្អៀត ចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19

(VOVWORLD) -  អនុវត្តកម្មវិធីនៃឆ្នាំអាស៊ាន ២០២០ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ នៅទីក្រុងហាណូយកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ានឆ្នាំ ២០២០ (ADMM) បានបើកសម័យប្រជុំពេញអង្គជាផ្លូវការ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ Ngo Xuan Lich  រដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាប្រធានគណៈប្រតិភូវៀតណាម។ ចូលរួមក្នុងកិច្ចប្រជុំនេះ នៅមានវត្តមានរដ្ឋមន្រ្តី ប្រធានគណៈប្រតិភូអាស៊ាននិងអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ផងដែរ។

កិច្ចប្រជុំ ADMM ចង្អៀត ចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 - ảnh 1កិច្ចប្រជុំបានប្រារព្ធធ្វើឡើងក្រោមអធីបតីភាពរបស់ នាយឧត្តមសេនីយ៍ Ngo Xuan Lich  រដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាប្រធានគណៈប្រតិភូវៀតណាម (រូបថតៈ VOV)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Ngo Xuan Lich បានសង្កត់ធ្ងន់ថា៖ “នេះគឺជាកិច្ចប្រជុំជាន់ខ្ពស់លើកដំបូង នៅក្នុងឆ្នាំ ២០២០ ពោលគឺ ADMM ចង្អៀតលើកនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅសហប្រតិបត្តិការសម្រាប់អាស៊ាន ២០២០ និងត្រៀមជំហានដំបូងសម្រាប់ ADMM និង ADMM+  នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ អង្គប្រជុំបានធ្វើការពិភាក្សាដោយបើកចំហ អំពីបញ្ហាប្រឈមផ្នែកសន្តិសុខដែលតំបន់និងពិភពលោក ជាពិសេសគឺអាស៊ានកំពុងប្រឈមមុខ។ នាឱកាសនេះ អង្គប្រជុំក៏បានវាយតម្លៃអំពីយន្តការសហប្រតិបត្តិការរបស់ ADMM និង ADMM+ ព្រមទាំងបានព្រមព្រៀងលើទិសដៅនិងខ្លឹមសារសហប្រតិបត្តិការមួយចំនួនផងដែរ”។

អង្គប្រជុំក៏បានលើកឡើងថា អាស៊ាននៅបន្តប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន ក្នុងនោះមានការប្រកួតប្រជែងរបស់បណ្តាប្រទេសធំៗក្នុងតំបន់ រួមទាំងបញ្ហាប្រឈមនៃសន្តិសុខសមុទ្រ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ក៏ដូចជាការលេចឡើងរាល់បញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីនិងជំងឺរាតត្បាតទៀត ផង។  ជាពិសេស នៅក្នុងបរិបទនៃការផ្ទុះឡើងនិងការរីករាលដាលយ៉ាងឆាប់រហ័សរបស់ Covid -19 នោះ បានបង្កបញ្ហាប្រឈមដល់តំបន់និងពិភពលោកទាំងមូល មិនត្រឹមតែអាស៊ានប៉ុណ្ណោះទេ។ លោករដ្ឋមន្រ្តី Ngo Xuan Lich បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធាននៃគណៈប្រធានរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាអាស៊ាន ឆ្នាំ ២០២០ វៀតណាមបានស្នើឱ្យប្រទេសជាសមាជិកទាំងអស់ សិក្សានិងរៀបចំសមយុទ្ធដើម្បីទប់ ទល់នឹងជំងឺរាតត្បាតក្នុងឆ្នាំ ២០២០។

នៅក្នុងកិច្ចប្រជុំ ADMM ចង្អៀតលើកនេះ បណ្តាប្រទេសនានាបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដើម្បីទប់ទល់នឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី ក្នុងការរីករាលដាលនៃ Covid-19។ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពក្នុងគោលនយោបាយ យុទ្ធសាស្ត្រនិងកម្មវិធីទប់ទល់ជាមួយជំងឺរាតត្បាតរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ