កិច្ចប្រជុំ ADMM-១៨៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងការពឹងផ្អែកលើខ្លួនឯង
Tuan Tran, Ho Hai – VOV នៅឡាវ -  
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM-១៨) បានប្រព្រឹត្តទៅនាថ្ងៃ ២០ ខែវិច្ឆិកា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ នាយឧត្តមសេនីយ៍ Chansamone Chanyalath។ គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេស វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ផាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។
នាយឧត្តមសេនីយ៍ លោក ផាន វ៉ាន យ៉ាង អញ្ជើញចូលរួមកិច្ចប្រជុំ ADMM-១៨ (រូបថត៖ qdnd.vn) |
កិច្ចប្រជុំ ADMM-18 បានអនុម័តលើខ្លឹមសារសំខាន់ៗជាច្រើន រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងវៀងចន្ទន៍៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងការពឹងផ្អែកលើខ្លួនឯង។
សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលបំណងជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងការពង្រឹងតួនាទីមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន ដោយរក្សាបាននូវរចនាសម្ព័ន្ធតំបន់ផ្អែកលើច្បាប់ ស្របតាមច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ប្រជាជន ក៏ដូចជាតួនាទីមជ្ឈភាពរបស់អាស៊ាន។
សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ពីសារៈសំខាន់នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ដើម្បីណែនាំអាស៊ានក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ។ រំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពនិងស្ថាបនា ដើម្បីធ្វើឱ្យសមុទ្រខាងកើតក្លាយជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការចុះហត្ថលេខាយ៉ាងឆាប់ៗ លើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារសំខាន់ ស្របតាមច្បាប់អន្តរជាតិ៕
Tuan Tran, Ho Hai – VOV នៅឡាវ