កិច្ចប្រជុំ AMM-៥៦៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបជាមួយសមភាគីនៃប្រទេសផ្សេងៗ

(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៦ (AMM-៥៦) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅនៅរដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនោះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសប៉ាពួញូហ្គីណេលោក James Marape; រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly និងរដ្ឋមន្ត្រីការបរទេស ទួរគី លោក Hakan Fidan។

កិច្ចប្រជុំ AMM-៥៦៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបជាមួយសមភាគីនៃប្រទេសផ្សេងៗ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ VNA)
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ប៉ាពួញូហ្គីណេ រដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Bui Thanh Son បានបញ្ជាក់ថា វៀតណាមមានបំណង ចង់ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូង ក្នុងនោះមាន ប៉ាពួញូហ្គីណេផងដែរ។ លោករដ្ឋមន្ត្រីបានវាយតម្លៃថា ប្រទេសទាំងពីរនៅតែមាន សក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងជលផល; ស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅវេទិកាតំបន់ និងអន្តរជាតិ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ប៉ាពួញូហ្គីណេ បានមានប្រសាសន៍ថា ប៉ាពួញូហ្គីណេ ស្វាគមន៍សហគ្រាសវៀតណាមមកបណ្តាក់ទុននៅ ប៉ាពួញូហ្គីណេលើវិស័យដូចជា ជលផល កសិកម្ម និងប្រេងឧស្ម័ន។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Bui Thanh Son បានស្វាគមន៍ចំពោះយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលកាណាដា ដែលរំលេចពីតួនាទីមជ្ឈភាពរបស់អាស៊ាន។ រដ្ឋមន្ត្រី លោកស្រី Melanie Joly បានអះអាងថា វៀតណាមជាដៃគូអាទិភាពមួយក្នុង ចំណោមដៃគូអាទិភាពកំពូលទាំង៣របស់កាណាដានៅក្នុងតំបន់។ ភាគីទាំងពីរបាន ឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ដើម្បីធ្វើអាជីវកម្ម កាន់តែមានប្រសិទ្ធភាពនូវសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីនីមួយៗ។
អបអរសាទររដ្ឋមន្ត្រីការបរទេសថ្មីរបស់ទួរគី លោក Hakan Fidan រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឲ្យសហគ្រាសទួរគីជំរុញការធ្វើអាជីវកម្ម និងការវិនិយោគនៅ វៀតណាម ជាពិសេសលើវិស័យដែលភាគីទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅ មក។ រីឯខ្លួនវិញ រដ្ឋមន្ត្រី លោក Hakan Fidan បានអះអាងថា ការដែលវៀតណាមបាន បញ្ជូនកងកម្លាំងទៅកាន់ប្រទេសទួរគី ដើម្បីជួយសង្រ្គោះក្នុងគ្រោះរញ្ជួយដីកាលពីខែ កុម្ភៈកន្លងទៅ គឺជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ពីរ។ ភាគីទាំង២ចាត់ទុកថា នេះជាបុព្វបទដ៏សំខាន់មួយ ដើម្បីជំរុញទំនាក់ទំនងយ៉ាង ខ្លាំងក្លានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ