កិច្ចប្រជុំ G20៖ ថ្នាក់ដឹកនាំ EU ព្រមានថាសង្គ្រាមពាណិជ្ជកម្មធ្វើឱ្យ ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់កំណើនសកល

(VOVWORLD) - លោក Jean-Claude Juncker បានឲ្យដឹងថា៖  "ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកមិនត្រឹមតែកំពុងជួបការលំបាកប៉ុណ្ណោះទេ ថែមទាំងរាំងខ្ទប់ខឿនសេដ្ឋកិច្ចសកលទៀតផង " ។ 
កិច្ចប្រជុំ G20៖ ថ្នាក់ដឹកនាំ EU ព្រមានថាសង្គ្រាមពាណិជ្ជកម្មធ្វើឱ្យ ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់កំណើនសកល - ảnh 1 ថ្នាក់ដឹកនាំ EU ព្រមានថាសង្គ្រាមពាណិជ្ជកម្មធ្វើឱ្យ ខូចខាតយ៉ាងធ្ងន់ធ្ងរដល់កំណើនសកល

នាថ្ងៃទី ២៨ ខែមិថុនា បណ្ដាថ្នាក់ដឹកនាំ សហភាពអឺរ៉ុប (EU) បានព្រមានថា សង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិនកំពុងធ្វើឱ្យខូចខាតដល់ខឿនសេដ្ឋកិច្ចសកល។ ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង អូសាកា នៃប្រទេសជប៉ុន ដែលជាទីកន្លែងប្រព្រឹត្តិទៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នោះ ប្រធានគណកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker បានឲ្យដឹងថា៖  "ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកមិនត្រឹមតែកំពុងជួបការលំបាកប៉ុណ្ណោះទេ ថែមទាំងរាំងខ្ទប់ខឿនសេដ្ឋកិច្ចសកលទៀតផង " ។ លោក Juncker បានឲ្យដឹងថា ក្នុងបណ្ដាការចរចាជាមួយក្រុមមន្ត្រីអាមេរិក និងចិន លោកបានក្រើនរំលឹកអំពីផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មនេះ។ តាមលោកថា EU កំពុងរួមសហការយ៉ាងជិតស្ធិទ្ធជាមួយចិន ជប៉ុន អាមេរិក និងបណ្ដាប្រទេសផ្សេង ដើម្បីធ្វើកំណែទម្រង់អង្ការពាណិជ្ជកម្មពិភពលោក WTO ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ