កិច្ចប្រជុំកំពូល AI សង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីធានាការអភិវឌ្ឍបច្ចេកវិទ្យាសុវត្ថិភាព

(VOVWORLD) - សហភាពអឺរ៉ុប (EU) និងប្រទេសចូលរួមចំនួន ២៨ បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងជាសកលថ្មីមួយ ដើម្បីធានាថា AI ត្រូវបានបង្កើតឡើង និងប្រើប្រាស់ដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

កិច្ចប្រជុំកំពូល AI សង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីធានាការអភិវឌ្ឍបច្ចេកវិទ្យាសុវត្ថិភាព - ảnh 1ប្រតិភូបានថតរូបអនុស្សាវរីយ៍នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣  (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ២ ខែវិច្ឆិកា កិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI) លើកដំបូងរបស់ពិភពលោក ដែលធ្វើឡើងនៅមជ្ឈមណ្ឌល Bletchley Park របស់ចក្រភពអង់គ្លេស បានបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍រួមស្តីពីសុវត្ថិភាព AI។ សហភាពអឺរ៉ុប (EU) និងប្រទេសចូលរួមចំនួន ២៨ បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងជាសកលថ្មីមួយ ដើម្បីធានាថា AI ត្រូវបានបង្កើតឡើង និងប្រើប្រាស់ដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

សន្និសីទ AI នៅចក្រភពអង់គ្លេសធ្វើឡើងក្នុងបរិបទនៃការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញបច្ចេកវិទ្យាទើបលេចចេញនេះដូចជា៖ ការបាត់បង់ការងារ ការវាយប្រហារតាមអ៊ីនធឺណិត លទ្ធភាពរបស់មនុស្សបាត់បង់ការគ្រប់គ្រងលើប្រព័ន្ធ AI នាពេលអនាគត។

នៅក្នុងសន្និសិទនេះ ក្រុមប្រទេសឧស្សាហកម្ម (G7) រួមជាមួយនឹងប្រទេសអូស្ត្រាលី កូរ៉េ ខាងត្បូង សិង្ហបុរី និងសហភាពអឺរ៉ុបក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AI ឈានមុខគេដូចជា OpenAI, Anthropic, Google DeepMind និង Microsoft ដើម្បីសាកល្បងម៉ូដែល AI មុននឹងផ្សព្វផ្សាយទៅសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ