កិច្ចប្រជុំកំពូល ASEM 12 បានបិទបញ្ចប់ប្រកដោយជោគជ័យ

(VOVWORLD) -នារសៀលថ្ងៃទី ១៩ ខែតុលា (តាមម៉ោងតំបន់) កិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុបលើកទី ១២ (ASEM 12) នៅ  នៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ។
កិច្ចប្រជុំកំពូល ASEM 12 បានបិទបញ្ចប់ប្រកដោយជោគជ័យ - ảnh 1 ថ្នាក់ដឹកនាំនានាចូលរួមកិច្ចប្រជុំកំពូល ASEM 12

កិច្ចប្រជុំនេះបានអនុម័តលើសេចក្តីថ្លែងការណ៍ប្រធាន ដោយអះអាងនូវការប្តេជ្ញាចិត្តរបស់សមាជិក ASEM ដើម្បីពង្រឹងភាពជាដៃគូអាស៊ី - អឺរ៉ុបសំដៅទប់ទល់នឹងការសាកលល្បងសកល ព្រមទាំងដាក់ចេញនូវទិសដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ ASEM នាពេលខាងមុខ។

មុននេះ នារសៀលថ្ងៃដដែល ថ្នាក់ដឹកនាំ ASEM បានរៀបចំកិច្ចប្រជុំដាច់ដោយឡែកស្តីពី "បញ្ហាអន្តរជាតិនិងតំបន់"ដោយផ្តោតលើបញ្ហានានាដែលទាក់ទិននឹងសន្តិភាព សន្តិសុខ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្មជាដើម។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដែលស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិដើម្បីស្វែងរកចំណេញប្រកដោយនិរន្តរភាពចំពោះជម្លោះនៅមជ្ឈឹមបូព៌ាអាហ្រ្វិក និងអាស៊ី។

លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថាវៀតណាមនិងអាស៊ានបាន និងកំពុងរួមសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ក្នុងនោះមានសមាជិក ASEM ផងដែរ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ អាកាសចរណ៍  ពាណិជ្ជកម្ម ដោយគ្នានការរាំងខ្ទប់នៅសមុទ្រខាងកើត។ តាមនោះ គប្បីជំរុញការខិតខំប្រេងប្រែងរួម ពង្រឹងរាល់វិធានការកសាងទំនុកទុកចិត្ត ដោះស្រាយដោយសន្តិវិធីនូវរាល់ជម្លោះ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ដោយទទួលស្គាស់លទ្ធផលជាជំហានដំបូងក្នុងការចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) នោះ វៀតណាមបានស្នើឱ្យភាគីនានាបន្តការចរចារយ៉ាងជាក់ស្ដែង ដើមើ្បទទួលបាន COC យ៉ាងឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ