កិច្ចប្រជុំកំពូលមួយជាមួយកូរ៉េខាងជើងនឹងរៀបចំឡើងបន្ទាប់ពីការបោះឆ្នោត ពាក់កណ្តាលអាណត្តិ

(VOVWORLD) - នាថ្ងៃទី៩ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើបថាជំនួបកំពូល លើកទី រវាងលោក និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នឹងត្រូវរៀបចំឡើងបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅអាមេរិកនៅថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខ។ 
កិច្ចប្រជុំកំពូលមួយជាមួយកូរ៉េខាងជើងនឹងរៀបចំឡើងបន្ទាប់ពីការបោះឆ្នោត ពាក់កណ្តាលអាណត្តិ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និង មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un

លោក Donald Trump បានថ្លែងទៅ កាន់មជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់រដ្ឋ Iowa ដោយ អះអាងថា "ជំនួបនេះនឹងប្រព្រឹត្តទៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយនាបច្ចុប្បន្ន ខ្ញុំមិនអាចទៅបានទេ។»

មុននោះក្នុងថ្ងៃដដែល លោក Donald Trump បានឲ្យដឹងថាកិច្ចការត្រៀមរៀបចំ សំរាប់ជំនួបកំពូកលើកទី២ជា មួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un  កំពុងអនុវត្ត ហើយលោក Donald Trump ក៏បានសង្កត់ធ្ងន់ទៀតថាដំណើរការ ចរចាររវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើងបានរីកចម្រើនដោយ"មិនគួរឱ្យជឿទេ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ