កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គបើកទូលាយនិងត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបានបើកនៅទីក្រុងហាណូយ

(VOVWORLD) -កិច្ចប្រជុំកំពូលសហប្រតិបត្តិការមហាអនុតំបន់មេគង្គបើកទូលាយលើក ទី៦ (GMS 6) និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១០ (CLV 10) ត្រូវបានប្រារព្ធចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ 


តំណាងជាង២ពាន់នាក់នឹងចូលរួមកិច្ចប្រជុំ GMS 6 និង CLV  10 ផងដែរ។ ការដែលវៀតណាមទទួលរៀបចំកិច្ចប្រជុំកំពូលទាំងពីរនេះ គឺបន្តអះអាងនូវ ឋានៈកាន់តែខ្ពស់របស់ប្រទេសជាតិ ព្រមទាំងសម្តែងនូវតួនាទីនិងការរួមចំណែកសកម្ម របស់វៀតណាមចំពោះរាល់យន្តការសហប្រតិបត្តិការក្នុងតំបន់។ នេះក៏ជាឱកាស សម្រាប់ថ្នាក់ដឹកនាំនានា ផ្លាស់ប្តូរមតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ ជម្រុញពាណិជ្ជកម្ម ធានាសន្តិសុខ ប្រើប្រាស់ប្រ កបដោយនិរន្តរភាពប្រភពទឹកទន្លេមេគង្គ។ ហើយនេះក៏ជាឱកាសដើម្បី វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការនិងការចងសម្ព័ន្ធក្នុងតំបន់ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមទៀតផង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ