កិច្ចប្រជុំកំពូលអាម៉េរិក - ស.ប.ប.កូរ៉េ លើកទីពីរ: លោកប្រធានាធិបតី Trump បានប្រកាសថា ស.ប.ប.កូរ៉េ មានសក្តានុពលដ៏អស្ចារ្យ

(VOVWORLD) -  នាថ្ងៃទី ២៧ ខែកុម្ភៈ នៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានសរសេរថា “សក្តានុពលគឺអស្ចារ្យណាស់ ឱកាសមួយដ៏ធំធេង ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តសម្រាប់មិត្តរបស់ខ្ញុំ លោក Kim Jong Un។ យើងនឹងដឹងឆាប់ៗនេះ - គួរឱ្យចាប់អារម្មណ៍ណាស់”។ ថ្នាក់ដឹកនាំអាមេរិកបានធ្វើការប្រកាសសេចក្តីនេះភ្លាមៗ មុនពេលកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ នៅទីក្រុងហាណូយ។

យោងតាមការប្រកាសរបស់សេតវិមាន ថ្នាក់ដឹកនាំអាមេរិកនិងស.ប.ប.កូរ៉េ នឹងគោរពស្វាគមន៍គ្នាទៅវិញទៅមកនៅវេលាម៉ោង ១៨និង៣០នាទី (តាមម៉ោងនៅរដ្ឋធានីហាណូយ) នៅសណ្ឋាគារ Sofitel Legend Metropole នៃទីក្រុងហាណូយ។ បន្ទាប់ពីនោះ ភាគីទាំងពីរនឹងមានកិច្ចប្រជុំដោយឡែកមួយក្នុងរយៈពេល  ២០ នាទី  មុនពេលទទួលទានអាហារពេលល្ងាច។ យោងតាមផែនការ អាហារពេលល្ងាច នឹងមានរយៈពេលប្រហែលមួយម៉ោងកន្លះនិងបញ្ចប់នៅវេលាម៉ោង ២០និង៣៥នាទី។  សេតវិមានក៏បានឲ្យដឹងថា អមដំណើរប្រធានាធិបតីអាមេរិក លោក  Trump ក្នុងពិធីជប់លៀងអាហារពេលល្ងាចនោះមានវត្តមាន លោក Mike Pompeo និងប្រធានខុទ្ទកាល័យសេតវិមាន Mick Mulvaney។ ភាគីថ្នាក់ដឹកនាំស.ប.ប.កូរ៉េ ក៏មានការអមដំណើរដោយឧបការីពីររូបផងដែរ។

ថ្នាក់ដឹកនាំទាំងពីរនឹងមានកិច្ចប្រជុំជាផ្លូវការជាបន្តបន្ទាប់នៅក្នុងថ្ងៃទី ២៨ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ