កិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី ២១៖ អាស៊ានអបអរសាទរកូរ៉េខាងត្បូងអនុវត្តគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មីរបស់ខ្លួន

(VOVWORLD) -  នាថ្ងៃទី ១២ ខែវិច្ឆិកា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី ២១ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានមានប្រសាសន៍ថាប្រទេសនេះ បានឈានចូលដំណាក់កាលទី ២ នៃការអនុវត្តគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មីរបស់ខ្លួនក្នុងនោះមានកម្មវិធីសហប្រតិបត្តិការថ្មី ដើម្បី ធ្វើឲ្យទំនាក់ទំនងជាមួយបណ្តាប្រទេសសមាជិកអាស៊ានឡើងដល់កម្រិតដៃគូសំខាន់ៗរបស់កូរ៉េខាងត្បូងចំនួន ៤ រួមមានសហរដ្ឋអាមេរិក ជប៉ុន ចិននិងរុស្ស៊ី ដែលបង្ហាញពីការគោរពចំពោះទំនាក់ទំនងជាមួយអាស៊ាន។ 
កិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី ២១៖ អាស៊ានអបអរសាទរកូរ៉េខាងត្បូងអនុវត្តគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មីរបស់ខ្លួន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េលើកទី ២១តាមប្រព័ន្ធវីដេអូ (រូបថត៖ VNA)

ទន្ទឹមនឹងនេះដែរ កូរ៉េខាងត្បូងក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានជាពិសេសប្រទេស វៀតណាម។ ម្យ៉ាងវិញទៀត ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត      ជាពិសេសនៅពេលដែលភាគីទាំងពីរទើបតែបានប្រារព្ធធ្វើឡើងខួបលើកទី ៣០ នៃការបង្កើតទំនាទំនង ។ រីឯខ្លួនវិញ អាស៊ានបានកោតសរសើរចំពោះការគាំទ្ររបស់កូរ៉េខាងត្បូងក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការសន្យាផ្តល់ជំនួយឧបត្ថម្ភទឹកប្រាក់ ១ លានដុល្លារអានេរិក ដើម្បីជួយដល់មូលនិធិអាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ព្រមទាំងជួយគាំទ្រឧបករណ៍វេជ្ជសាស្រ្ត និងសម្ភារៈបរិក្ខាពេទ្យផ្សេងៗទៀត ដែលមានទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិកជូនដល់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

លើសពីនេះទៀត ភាគីទាំងពីរក៏បានឯកភាពអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កូរ៉េខាងត្បូង (AKFTA) ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នាពេលឆាប់ៗផងដែរ។ ភាគីទាំងពីរក៏បានឯកភាពលើផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២១-២០២៥ ដើម្បីតម្រង់ទិសដៅនៃទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូងក្នុងរយៈពេល ៥ ឆ្នាំខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ