កិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២២

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅទីក្រុងបាងកកនៃប្រទេសថៃ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញរួមជាមួយថ្នាក់ដឹកនាំអាស៊ាននិងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang  ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២២។

កិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២២ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន - ចិន 

នៅឯកិច្ចប្រជុំនេះ មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិន សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងអស់បានអះអាងពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត ការបង្កើតនិងការគោរពក្រមប្រតិបត្តិ រួមទាំងការសម្រេចនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅ

សមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ប្រសិទ្ធិភាព និងស្របតាមច្បាប់អន្តរជាតិ។ មេដឹកនាំទាំងអស់ បានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាបរិយា កាសសន្តិភាព និងសុវត្ថិភាព នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយជៀសវាងពីការធ្វើអោយសកម្មភាពស្មុគស្មាញ។ មេដឹកនាំទាំងអស់ក៏បានគូសបញ្ជាក់ចំពោះការគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា អនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញលេញនូវសេចក្តីថ្លែងការណ៍ DOC រួមទាំងខិតខំប្រឹងប្រែងកសាងសមុទ្រខាងកើតឱ្យទៅជាសមុទ្រសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការ។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា អាស៊ានជានិច្ចកាល តែងតែយកចិត្តទុកដាក់ដល់តួនាទីរបស់ចិនចំពោះរាល់ការខិតខំដើម្បីរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាព ដើម្បីសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិបុលភាពក្នុងតំបន់។ លោកនាយករដ្ឋមន្រ្តីក៏បានគាំទ្រការប្តេជ្ញាចិត្តកំណត់យកឆ្នាំ ២០២០ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលអាស៊ាន - ចិនផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នា អនុម័តលើឯកសារចំនួន ៣ រួមមាន សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន - ចិន ស្តីពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការទីក្រុងឆ្លាតវៃ; សេចក្តីថ្លែងការណ៍រួមអាស៊ាន - ចិនស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ; សេចក្តីថ្លែងការណ៍អាស៊ាន - ចិនស្តីពីការផ្សាភ្ជាប់ផែនការមេ អំពីការតភ្ជាប់អាស៊ាន (MPAC) និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ